ព័ត៌មានជាតិ
សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ២ ៦៧៨ទទួលបានការធានាឥណទានពី CGCC ក្នុងទំហំទឹកប្រាក់ជិត ២២៥ លានដុល្លារ
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាលើកម្ចីអាជីវកម្ម ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម(MSMEs) ចំនួន ២ ៦៧៨ គណនី ស្មើនឹងទំហំទឹកប្រាក់ឥណទានចំនួន ២២៤,៨៩លានដុល្លារគិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៤ ដែលផ្តល់លទ្ធភាពដល់សហគ្រាសទាំងនោះមានទុនដើម្បីយកទៅបន្តនិរន្តភាពនិងពង្រីកអាជីវកម្មរបស់ពួកគេ បន្ទាប់ទទួលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ១៩ និងការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច។

បើយោងតាមរបាយការណ៍របស់ CGCC សម្រាប់កញ្ចប់ឥណទាននេះគឺធ្វើការធានានៅក្រោមគម្រោធានាឥណទានចម្បងចំនួន៥គឹ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី (WEGS) គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍ (CFGS-TR) និងគម្រោងធានាឥណទានជាកញ្ចប់ (PGS)។ ក្នុងនោះគម្រោងធានាឥណទានជាកញ្ចប់មានទាំងអស់ ១៥គម្រោង ដែល មានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន ៧ស្ថាប័ន។
គិតត្រឹមចុងខែសីហា ឆ្នាំ២០២៤ សម្រាប់ទំហំឥណទានដែលមានការធានាឥណទានសរុបសន្និធិទំហំការធានាឥណទានមានចំនួន ១០៤,៦០លានដុល្លារ ; សន្និធិឥណទានដែលមានការធានាមានចំនួន ១៤៣,៣៨លានដុល្លារ និងសំណងដែលបានបញ្ចេញមានចំនួន ៩២៩ ៧១១ដុល្លារ។ ជាមួយគ្នានេះដែរ ឥណទានមិនដំណើការមានរហូតដល់ ៩,៨៧%។

លោក Wong Keet Loong នាយកប្រតិបត្តិCGCC បានលើកឡើងនៅក្នុងរបាយការណ៍នោះថា ផ្អែកទៅលើទិន្នន័យចុងក្រោយរបស់ CGCC យើងឃើញថាមានអាជីកម្ម ៣ប្រភេទដែលមានចំណាត់ថ្នាក់ឥណទានធ្លាក់ចុះ ចាប់ពី «ក្រោមស្តង់ដារ» រហូតដល់ «បាត់បង់» ខ្ពស់ជាងគេ គឺជាង៣៩%នៃអាជីវកម្មទាំងអស់។ អាជីវកម្ម៣ប្រភេទនោះរួមមាន ការលក់គ្រឿងទេស និងភេសជ្ជៈ (១៤,៧%); ការធ្វើសំណង់និងជួញដូរគ្រឿងសំណង់(១២,២%); និងការជួញដូរផលិតផលកសិកម្ម (២១,២%)។
លោកបានគូសបញ្ជាក់ថា៖« ដើម្បីជំរុញកំណើនអភិវឌ្ឍន៍របស់សហគ្រាសមីក្រូ តូច និង មធ្យមទូទាំងប្រទេស CGCC បានពង្រីកវិសាលភាពការធានាឥណទានគ្របដណ្តប់បានទូទាំង២៥រាជធានី-ខេត្ត តាមរយៈវិធានការ និងសកម្មភាពនានារបស់ខ្លួន»៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង