ព័ត៌មានជាតិ
SERC៖ កម្ពុជាប្តេជ្ញាជំរុញប្រតិបត្តិការនិរន្តរភាពហិរញ្ញវត្ថុក្នុងដំណើរនាំពិភពលោកឆ្ពោះទៅរកESG ប្រកបដោយភាពបៃតង
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) បានលើកឡើងថាកម្ពុជាដើរស្របជាមួយបណ្តាប្រទេសនៅអាស៊ានក្នុងការលើកកម្ពស់ប្រតិបត្តិការនិរន្តរភាពហិរញ្ញវត្ថុ ដោយស្របទៅតាមបេសកកម្មរបស់ បណ្តាញធនាគារ និងហិរញ្ញវត្ថុនិរន្តរភាព (SBFN) ក្នុងដំណើរនាំពិភពលោកឆ្ពោះទៅរកសមាហរណកម្មបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលប្រកបដោយភាពបៃតង និងវិបុលភាពកាន់តែប្រសើរ។

ការលើកឡើងរបស់លោក ស៊ូ សុជាតិធ្វើឡើងនាឪកាសដែលលោកបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំសកលលើកទី៨ របស់ SBFN នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលក្នុងនាមជាសមាជិក SBFN ក្រោមកិច្ចសហការរៀបចំដោយបណ្តាញធនាគារ និងហិរញ្ញវត្ថុនិរន្តរភាព (Sustainable Banking and Finance Network-SBFN), សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC), ធនាគារកណ្តាលប្រេស៊ីល និងធនាគារសហព័ន្ធប្រេស៊ីល (FEBRABAN)។ ខណៈដែល SERC បានចូលជាសមាជិកនៃ SBFN កាលពីថ្ងៃទី១២ ខែសីហា គ.ស.២០២៤។
លោក ស៊ូ សុជាតិបានមានប្រសាសន៍ថា ក្នុងនាមជានិយ័តករគ្រប់គ្រងវិស័យមូលបត្រនៅក្នុងប្រទេសកម្ពុជា ន.ម.ក. ប្តេជ្ញាចិត្តយ៉ាងមោះមុតចូលរួមជំរុញគំនិតផ្តួចផ្តើមនិរន្តរភាពហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ាន ដោយស្របទៅតាមបេសកកម្មរបស់ SBFN ក្នុងដំណើរនាំពិភពលោកឆ្ពោះទៅរកសមាហរណកម្មបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលប្រកបដោយភាពបៃតង និងវិបុលភាពកាន់តែប្រសើរ។ ការរួបរួមគ្នា យើងអាចសម្រេចបាននូវគោលដៅរួមរបស់កម្ពុជា។
លោកបានថ្លែងថា៖«ការសម្រេចចិត្ត និងសកម្មភាពរបស់យើង នឹងត្រួសត្រាយផ្លូវសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ យើងមានឱកាសដ៏ពិសេសនៅក្នុងការបង្កើតនូវភាពខុសប្លែកដ៏ល្អប្រសើរសម្រាប់ពិភពលោកនេះ ដូចនេះយើងត្រូវតែចាប់យកឱកាសនេះ និងបំពេញបេសកកម្មនេះ»។

កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិក និងវាគ្មិនជំនាញជាន់ខ្ពស់នៃគំនិតផ្តួចផ្តើមសកលនៃ G20 SFWG, SBFN, IFC និងធនាគារពិភពលោក និងបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់ក្នុងស្មារតីរួមនាំពិភពលោកឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
SBFN គឺជាសហគមន៍អ្នកស្ម័គ្រចិត្តដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ ដោយមាន IFC ជាលេខាធិការដ្ឋាន និងមានការគាំទ្រពីធនាគារពិភពលោក (WB) ក្នុងគោលបំណងជួយប្រមូលព័ត៌មាន និងធនធាន និងផ្តល់នូវការគាំទ្រជាក់ស្តែងសម្រាប់សមាជិកក្នុងការរៀបចំ និងអនុវត្តគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដែលជំរុញដល់ហិរញ្ញវត្ថុនិរន្តរភាពកម្រិតថ្នាក់ជាតិ តំបន់ និងសកលលោក តាមរយៈវេទិកាចែករំលែកចំណេះដឹង និងការកសាងសមត្ថភាពស្តីពីហិរញ្ញវត្ថុនិរន្តរភាព សម្រាប់និយ័តករផ្នែកហិរញ្ញវត្ថុ និងសមាគមឧស្សាហកម្មនៅទូទាំងទីផ្សារដែលកំពុងងើបឡើង។ បច្ចុប្បន្ន SBFN មានសមាជិកដែលជាស្ថាប័ននីតិបុគ្គល ចំនួន ៩៦ តំណាងឱ្យប្រទេសចំនួន ៧២ មកពីតំបន់អាមេរិក អាស៊ី អាហ្រ្វិក និងអឺរ៉ុប។

កិច្ចប្រជុំសកល SBFN លើកទី៨ នេះ ត្រូវបានរៀបចំឡើងគោលបំណងដើម្បីចែករំលែកនូវវឌ្ឍនភាព និងពិភាក្សាអំពីយុទ្ធសាស្ត្រអាទិភាព និងការសម្រេចបាននៃក្រុមការងារដែលជាសមាជិករបស់ SBFN ពាក់ព័ន្ធនឹងហិរញ្ញវត្ថុនិរន្តរភាព ក៏ដូចជាការចែករំលែកបទពិសោធដោយអ្នកជំនាញសកល និងកិច្ចសន្ទនារបស់ថ្នាក់ដឹកនាំកំពូលអំពីនិន្នាការ, កាលានុវត្តភាព និងបញ្ហាប្រឈមនៃហិរញ្ញវត្ថុនិរន្តរភាពនៅក្នុងទីផ្សារកំពុងងើបឡើង។
បន្ថែមពីនេះ ក៏មានការចូលរួមជាដៃគូចែករំលែកចំណេះដឹងដោយក្រុមការងារហិរញ្ញវត្ថុនិរន្តរភាព (SFWG) នៃប្រទេស G20 ដែលបានចែករំលែកនូវចំណេះដឹងដ៏មានតម្លៃ និងអាចនាំយកនូវសម្លេងរបស់ទីផ្សារកំពុងងើបឡើងនៅក្នុងរបៀបវារៈសកល ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ