ព័ត៌មានអន្ដរជាតិ
វៀតណាមនឹងកើបចំណូលបាន ៥ ប៊ីលានដុល្លារ ពីការនាំចេញអង្ករឆ្នាំនេះ
ការនាំចេញអង្កររបស់វៀតណាម រំពឹងថានឹងឈានដល់ទំហំទឹកប្រាក់ប្រហែល ៥ ប៊ីលានដុល្លារនៅឆ្នាំនេះ ខណៈតម្រូវការខ្ពស់ពីទីផ្សារធំៗដែលតែងតែនាំចូលអង្កររបស់វៀតណាម ដូចជាហ្វីលីពីន និងឥណ្ឌូណេស៊ី នៅតែបន្ត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNS។

ការរំពឹងទុកពីកំណត់ត្រាថ្មីនេះ ធ្វើឡើងខណៈក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (MARD) បានឱ្យដឹងថា ក្នុងរយៈពេល ៨ ខែដំបូង ដើមឆ្នាំនេះ ប្រទេសបាននាំចេញអង្ករប្រមាណ ៦,១៦ លានតោន ដោយកើនឡើង ៥,៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈកើបចំណូលបានជិត ៣,៨៥ ប៊ីលានដុល្លារ កើនឡើងប្រមាណ ២១,៧ ភាគរយ។
យោងតាម MARD ក្រៅតែពីកំណើននៃបរិមាណ និងតម្លៃនៃការនាំចេញសរុប តម្លៃអង្ករនាំចេញជាមធ្យមក្នុង១តោនៗ ក៏កើនឡើង ១៤,៨ ភាគរយ ផងដែរក្នុងរយៈពេល៨ខែដូចគ្នា ដោយលក់នៅតម្លៃ ៦២៥ ដុល្លារ/តោន។

MARD និយាយថា ការផ្គត់ផ្គង់របស់ប្រទេសនាំចេញអង្ករមួយចំនួន ត្រូវបានកម្រិតនាពេលបច្ចុប្បន្ននេះ ប៉ុន្តែតម្រូវការពីប្រទេសដែលជាអតិថិជនរបស់វៀតណាមនៅតែខ្ពស់។ លក្ខខណ្ឌអំណោយផលនេះ ធ្វើឱ្យបរិមាណ និងតម្លៃនាំចេញអង្ករវៀតណាមបានកើនឡើង ដោយសារគុណភាពអង្ករវៀតណាមមានភាពកាន់តែប្រសើរឡើង ដែលបំពេញតម្រូវការទីផ្សារពិភពលោក៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ