Connect with us

ព័ត៌មានអន្ដរជាតិ

ទីហ្វុងយ៉ាកជី បង្កការ​ខាត​បង់​ ១,៦ ប៊ីលាន​ដុល្លារ​នៅ​វៀតណាម និង​អាច​ទម្លាក់​កំណើន​សេដ្ឋកិច្ច​ប្រទេសនេះ​

បានផុស

នៅ

​ទីហ្វុងដ៏កំណាច​ យ៉ាកជី និង​ចំហាយព្យុះនេះ​ ​បានបន្សល់ទុកនូវការបំផ្លិចបំផ្លាញយ៉ាង​ធ្ងន់​ធ្ងរ​នៅតាមតំបន់នានារបស់​វៀតណាម​ ដែលលាតសន្ធឹង​ចន្លោះ​​ពី​ខេត្ត Thanh Hoa និងតំបន់​ភាគខាងជើង ​ដោយ​វា​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ បង្កការ​ខាត​បង់​ទ្រព្យសម្បត្តិ​រហូតដល់ទៅ ៤០ ទ្រីលាន​ដុង (១,៦ ប៊ីលាន​ដុល្លារ​) រហូត​មក​ទល់​ពេល​នេះ​។​ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខនេះ ត្រូវបានវាយតម្លៃ​ជា​បឋម​ដោយក្រសួងផែនការ និងវិនិយោគវៀតណាម​ ហើយ​ត្រូវ​បាន​លើក​យក​មក​បង្ហាញ​ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីដោះស្រាយផលវិបាកក្រោយ​ព្យុះទីហ្វុង ដឹកនាំដោយនាយករដ្ឋមន្ត្រីវៀតណាម​ លោក​ Pham Minh Chinh កាលពីថ្ងៃអាទិត្យ។

ខេត្ត-ក្រុងចំនួន ២៦ នៅតំបន់ភាគខាងជើង និងខេត្ត​ Thanh Hoa ដែលរងផលប៉ះពាល់ដោយទីហ្វុង​ យ៉ាកជី រួម​ចំណែក​​​ជាង ៤១ ភាគ​រយ​ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម​ ​និង​ ៤០ ភាគរយ​ នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​។​ រហូតមកដល់ពេលនេះ តំបន់មួយចំនួននៅតែជួបប្រទះនឹងគ្រោះទឹកជំនន់ ឬប្រឈមមុខនឹងហានិភ័យខ្ពស់នៃការខូចខាតបន្ថែមទៀត ដែលអាចធ្វើ​ឱ្យ​ការខាតបង់ទាំងមូលកាន់តែធ្ងន់ធ្ងរ។

ជុំ​វិញ​បញ្ហា​នេះ​ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម​ លោក Nguyen Chi Dung បានបញ្ជាក់ថា ឥទ្ធិពលនៃព្យុះទីហ្វុង​ យ៉ាកជី​ រំពឹងថានឹងធ្វើឱ្យអត្រាកំណើនសេដ្ឋកិច្ច​​​វៀតណាម​ និង​តំបន់​ជាច្រើន​របស់​ប្រទេស​​​ ​ធ្លាក់​ចុះ​នៅក្នុងឆមាសទី២​នៃឆ្នាំនេះ។

​លោក Dung បាន​គូស​បញ្ជាក់​ជា​លម្អិត​ថា​ កំណើន GDP របស់ប្រទេស​ អាចនឹងធ្លាក់ចុះ ០,៣៥ ភាគរយ​ នៅ​ត្រីមាស​ទី​៣​ និង​ ០,២២ ភាគរយ​ នៅ​ត្រីមាស​ទី​៤​​។ សម្រាប់រយៈពេលពេញមួយឆ្នាំ GDP វៀតណាម​ អាចធ្លាក់ចុះ ០,១៥ ភាគរយ​ បើប្រៀបធៀបទៅនឹងសេណារីយ៉ូគោលដៅ​កំណើនសេដ្ឋកិច្ច​​ចន្លោះ​ពី​ ៦,៨ ទៅ​ ៧ ភាគរយ។ ​ទិន្នាការ​នេះ​ នឹង​អាក្រក់​ជាង​គេ​នៅ​តំបន់​រង​គ្រោះ​ខ្លាំង​បំផុត​ ដូច​ជា ​ក្រុង​ Hai Phong ខេត្ត​ Quang Ninh ខេត្ត​ Thai Nguyen និងខេត្ត​ Lao Cai ដោយ​រំពឹង​ការ​ធ្លាក់​ចុះ​នៃកំណើន​ប្រមាណ​ ០,៥ ភាគរយ​។ ​

គួរ​គូស​បញ្ជាក់​ថា​ យ៉ាកជី ​គឺជាព្យុះទីហ្វុងដែលមានកម្លាំងខ្លាំងបំផុតនៅ​សមុទ្រចិនខាងត្បូង​ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ហើយ​ក៏​ជា​ព្យុះ​ដ៏​កំណាច​សាហាវ​បំផុត ដែល​វាយលុកវៀតណាម​ក្នុងរយៈពេល ៧០ ឆ្នាំ។ វា​បា​នបំផ្លិច​បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ និង​ផ្ទះ​សម្បែង​យ៉ាង​ដំណំ និង​ធ្វើ​ឱ្យ​មនុស្ស​ប្រមាណ​ ៣៥០ នាក់​ ស្លាប់​ និង​បាត់​ខ្លួន​ គិត​ត្រឹម​ថ្ងៃ​អាទិត្យ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ នាទីutes មុន

ធនាគារអេស៊ីលីដាចុះអនុស្សរណៈជាមួយអគ្គលេខាធិកាដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលសហប្រតិបត្តិការលើការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ

ព័ត៌មានជាតិ៦ នាទីutes មុន

រយៈពេល៣ថ្ងៃ​ ទស្សនិកជនជាង១៣ម៉ឺននាក់ បានចូលទស្សនាពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាដោយសេរី

សន្តិសុខសង្គម៧ នាទីutes មុន

ឃាត់ខ្លួនក្រុមក្មេងទំនើង៧នាក់ ក្រោយបង្កហិង្សាកាប់បំផ្លាញម៉ូតូជនរងគ្រោះដល់បន្ទប់ជួល

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អ៊ីស្រាអែល នឹង​បង្កើន​ចំនួន​ពលរដ្ឋ​ខ្លួនទ្វេដង​​​ឲ្យ​ទៅ​រស់នៅ​តំបន់ Golan ដែល​ដណ្ដើម​បាន​ពីស៊ីរី

Sokha Hotels

ព័ត៌មានពេញនិយម