Connect with us

សេដ្ឋកិច្ច

កម្ពុជាមានដើមកៅស៊ូ ចំណាស់ជាងគេលើពិភពលោក ជាង ៤០០ ដើម

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ចម្ការកៅស៊ូមានវ័យចំណាស់ជាងគេបង្អស់នៅកម្ពុជា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចម្ការកៅស៊ូនេះ មានចំនួនដើមកៅស៊ូចាស់ នៅរស់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការស្រាវជ្រាវរកពូជកៅស៊ូ ដែលមានលក្ខខណ្ឌដុះ លូតលាស់ និងផ្ដល់ផលជ័រខ្ពស់ ស្របតាមក្សេតបរិស្ថានរបស់កម្ពុជា។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដំណាំកៅស៊ូ ចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០ ដែលកាលណោះ ជនជាតិបារាំងម្នាក់ឈ្មោះលោក Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំដុះសាកល្បងក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្ន ខេត្តព្រះសីហនុ)។

ដោយសារសណ្ឋានដីពុំអំណោយផល ជំនាញការបារាំងបានស្វែងរកដីដែលមានក្សេតបរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ ហើយចាប់ផ្ដើមដាំដុះជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងខេត្តចំនួន ៥ ដែលមានដីក្រហមបាសាល់។

​មន្ត្រីអ្នកនាំពាក្យដដែលរូបនេះ បញ្ជាក់ថា ចម្ការកៅស៊ូមានលក្ខណៈ​ឧស្សាហកម្ម​​ទ្រង់​​ទ្រាយធំបានបង្កើត​​​ឡើងដោយ​ក្រុមហ៊ុន​វិនិយោគ​របស់​បារាំង​​​ធំៗចំនួន៥ នៅលើខេត្តដែលមានដី​ក្រហម​​​បាសាល់ រួមមាន ខេត្ត​កំពង់ចាម ខេត្ត​ក្រចេះ និង​ខេត្ត​រតនគិរី។ ហើយថា ជាង ១០០ឆ្នាំកន្លងមកនេះ ដំណាំកៅស៊ូ និងឧស្សាហកម្មកៅស៊ូ បាននៅជាប់ជាមួយប្រទេសកម្ពុជាជានិច្ច បើទោះបីជាកម្ពុជាបានផ្លាស់ប្ដូររបបដឹកនាំជាច្រើនលើកច្រើនសារក៏ដោយ៕

DAVE KENDALL
DAVE KENDALL

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម