Connect with us

សេដ្ឋកិច្ច

ការកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាប មានកំណើនតិចតួចមុនព្រឹត្តិការណ៍ GUMBALL និងសមរាត្រី

បានផុស

នៅ

ការកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារសម្រាប់​ស្នាក់នៅក្នុងខេត្តសៀមរាប​មានកំណើនតិចតួច​មុន​ពេល​ព្រឹត្តិការណ៍ន្តរជាតិ GUMBALL 3000 នៅថ្ងៃទី ១៦-១៧ ខែកញ្ញា និងព្រឹត្តិការណ៍​សម​រាត្រី​នៅ​ថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលិកផ្នែកលក់ នៅសណ្ឋាគារ La Residence Blanc D’Angkor Hotel ខេត្តសៀមរាប បាន​ឱ្យដឹងថា ​មុន​ពេល​ព្រឹត្តិការណ៍ន្តរជាតិ GUMBALL 3000 និងព្រឹត្តិការណ៍​សម​រាត្រី ការកក់​បន្ទប់​ស្នាក់នៅរបស់អ្នកទេសចណ៍មានកំណើន ភាគច្រើនភ្ញៀវនៅក្នុងស្រុក។

អ្នកស្រី ម៉ាលីស បុគ្គលិកនៅសណ្ឋាគារ La Palmeraie d’Angkor Charming Hotel មានប្រ​សាសន៍ថា ការកក់បន្ទប់ស្នាក់នៅបច្ចុប្បន្នមានការធ្លាក់ចុះខ្លាំង ទោះមានព្រឹត្តិការធំៗក៏ដោយ ក៏​ស្ថាន​​ភាពភ្ញៀវទេសចរនៅមានកម្រិតតិចតួច។

លោក វុទ្ធី បុគ្គលិកនៅសណ្ឋាគារ Rambutan Hotel & Resort បានឱ្យដឹងដែរថា៖ «កន្លែងស្នាក់​នៅ​របស់ខ្ញុំសម្រាប់បរទេសគឺធម្មតា ដូចរាល់ឆ្នាំ អត់ឃើញមានអីឡើងទេ ខែ៩ហ្នឹង មិនមានភ្ញៀវ​ច្រើនទេ ហើយថ្ងៃ ២១-២៣ កើនតិចតូចទេ ឆ្នាំនេះវាធ្លាក់ខ្លាំង»។

កម្ពុជាបានរៀបចំបើកព្រឹត្តិការណ៍ Gumball 3000 Rally នៅរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានតាំងបង្ហាញរថយន្ត ជ្រែរថយន្ត និងការប្រគុំតន្រ្តីខ្នាតធំលំដាប់​អន្តរជាតិផងនោះ បានទាក់ទាញការចូលរួមពីមហាជន ប្រជាជន យុវជនជិត ១០ ម៉ឺននាក់។

សម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញានេះនឹងមាន ព្រឹត្តិការណ៏ Gumbal 3000 គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលមានរថយន្តទំនើបៗ និងមានការចូលរួម​ដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuberល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក។

ដោយឡែក នៅថ្ងៃទី ២១-២៣ ខែកញ្ញា គឺជាព្រឹត្តិការណ៍សមរាត្រី ដែលយើងអាចមើលឃើញ​ព្រះ​អាទិត្យ​រះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដែលមួយឆ្នាំមានតែ២ដង៕

default

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម