សេដ្ឋកិច្ច
សុខាភិបាលថៃគ្រោងស្នើសុំរដ្ឋាភិបាលកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័ក
ក្រសួងសុខាភិបាលថៃគ្រោងស្នើសុំរដ្ឋាភិបាលថៃឲ្យពិចារណាពីការកាត់បន្ថយពេលវេលានៃការធ្វើចត្តាឡីស័សម្រាប់អ្នកធ្វើដំណើរពី១៤ថ្ងៃមកត្រឹម៧ទៅ១០ថ្ងៃប៉ុណ្ណោះ ចាប់ពីខែក្រោយទៅ។
ផែនការនេះត្រូវបានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញដោយរដ្ឋមន្ត្រីសុខាភិបាលលោក Anutin Charnvirakul ក្នុងនាមលោកជាប្រធានគណកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។

លោក Anutin បាននិយាយថា ក្រសួងនឹងស្នើសុំរដ្ឋាភិបាលឲ្យកាត់បន្ថយពេលវេលានៃការធ្វើចត្តាឡីស័កដើម្បីជួយស្រោចស្រងវិស័យទេសចរណ៍ ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចក្នុងប្រទេស។
លោកបាននិយាយ បន្ទាប់ពីកិច្ចប្រជុំគណកម្មាធិការកាលពីថ្ងៃចន្ទថា ៖«យើងត្រៀមខ្លួនដើម្បីបើកចំហរប្រទេសជួយដល់កំណើនសេដ្ឋកិច្ច។ ប្រសិនបើយើងអាចគ្រប់គ្រងវ៉ាក់សាំងដល់៧០%នៃបុគ្គលិកសុខាភិបាលទាំងអស់ត្រឹមខែតុលា យើងប្រហែលជាពិចារណាលុបចោលនូវការដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់ក្រុមខ្លះ»។
«យើងមានវ៉ាក់សាំងគ្រប់គ្រាន់ពីក្រុមហ៊ុន AstraZeneca ហើយយើងនឹងរៀបចំផែនការយកចំនួន១០លានដូសពីក្រុមហ៊ុននេះ ប្រសិនបើពួកគេអាចផលិតបន្ថែមឲ្យពួកយើង»។
លោកថា ប្រសិនបើទទួលបានការអនុម័តពីរដ្ឋាភិបាលចំពោះគោលការណ៍នៃការកាត់បន្ថយពេលវេលាធ្វើចត្តាឡីស័កខ្លីជាងបច្ចុប្បន្ន នោះគោលការណ៍នេះនឹងត្រូវអនុវត្តចំពោះអ្នកធ្វើដំណើរមាន៣ប្រភេទដូចខាងក្រោម ដែលចាប់ផ្តើមអនុវត្តពីខែមេសា។

ទី១៖ អ្នកធ្វើដំណើរដែលមិនមែនជាជនជាតិថៃដែលបានចាក់វ៉ាក់សាំងកូវិដ-១៩ចន្លោះពី១៤ថ្ងៃទៅ៣ខែ មុនពេលពួកគេធ្វើដំណើរមកដល់ប្រទេសថៃ និងធ្វើតេស្តអវិជ្ជមានជំងឺឆ្លងនេះ។ អ្នកធ្វើដណើរប្រភេទនេះនឹងតម្រូវឲ្យធ្វើចត្តាឡីស័កតែ៧ថ្ងៃប៉ុណ្ណោះ។
ទី២៖ ជនជាតិថៃវិលត្រឡប់មកក្រៅប្រទេសដែលបានចាក់វ៉ាក់សាំងការពារកូវិដ-១៩ ចន្លោះពី១៤ថ្ងៃទៅ៣ខែមុនពេលមកដល់ប្រទេសថៃ។ ពួកគេនឹងតម្រូវឲ្យធ្វើចត្តាឡីស័ក៧ថ្ងៃដែរ។
ទី៣៖ អ្នកធ្វើដំណើរដែលមិនមែនជាជនជាតិថៃដែលមិនទាន់ចាក់វ៉ាក់សាំងការពារកូវិដ-១៩ ប៉ុន្តែមានលិខិតបញ្ជាក់ពីការធ្វើតេស្តគ្មានវីរុសកូវិដ-១៩។ ពួកគេតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ។
គោលការណ៍ធ្វើចត្តាឡីស័កខ្លីនេះនឹងមិនអនុវត្តចំពោះអ្នកធ្វើដំណើរមកពីតំបន់អាហ្វ្រិកឡើយ។ អ្នកធ្វើដំណើរមកពីតំបន់អាហ្វ្រិកត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល ពីព្រោះក្រសួងសុខាភិបាលនៅតែបារម្ភពីលទ្ធភាពនៃការផ្ទុះកូវិដ-១៩ក្នុងប្រទេសថៃ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Bangkokpost

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ