សេដ្ឋកិច្ច
ហាងឆេងមាសបន្តហក់ឡើងដល់ជាង ៣១១០ ដុល្លារក្នុងមួយតម្លឹង
តម្លៃមាសបានបន្តហក់ឡើងដល់ជាង ៣១១០ ដុល្លារ ក្នុងមួយតម្លឹងនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities បានលើកឡើងថា កត្តាដែលធ្វើឱ្យតម្លៃមាសកើនឡើងដោយសារអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ ០.២៥ នៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខនេះ ដែលធ្វើឱ្យលុយដុល្លារអាមេរិកធ្លាក់ថ្លៃ ហើយរុញច្រានឱ្យតម្លៃហាងឆេងមាសកើនឡើងតែម្ដង។
ម្ចាស់ហាងលក់មាសនៅផ្សារជម្ពូវ័ន្តប្រាប់ថា តម្លៃមាសហក់ឡើង ធ្វើឱ្យសកម្មភាពទិញ-លក់ ធ្លាក់ចុះ ដោយសារការព្រួយបារម្ភរបស់អតិថិជន។
ហាងឆេងមាសលក់ចេញនៅហាង ដារ៉ា-ជាងរ៉ា ផ្សារជម្ពូវ័ន្ត តម្លៃ ៣០៧ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ។
នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ តម្លៃហាងឆេងមាសបានហក់ឡើងដល់ ២៥៨៤ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ស្មើរនឹង ៣១១០ ដុល្លារ ក្នុងមួយតម្លឹងនៅទីផ្សារកម្ពុជា៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក