សេដ្ឋកិច្ច
មកស្គាល់ពីកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួន៤ ក្នុងប្រទេសកម្ពុជា
ប្រិយមិត្តខ្លះប្រាកដជាបានដឹង និងបានស្គាល់ខ្លះមកហើយអំពីកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ដែលមាននៅក្នុងប្រទេសកម្ពុជាយើង តែក៏មានប្រិយមិត្តខ្លះក៏មិនពុំទាន់បានស្គាល់ច្បាស់ថា តើប្រទេសកម្ពុជានាពេលបច្ចុប្បន្នមាន កសិដ្ឋានចិញ្ចឹមគោផលិតទឹកដោះចំនួនប៉ុន្មាន? និងមានទីតាំងនៅកន្លែងណាខ្លះ?

ថ្ងៃនេះ! កម្ពុជាថ្មី សូមនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាឱ្យស្គាល់កសិដ្ឋានចំនួន៤ ដែលកំពុងតែបានអភិវឌ្ឃខ្លួន និងកំពុងតែបានផ្គត់ផ្គង់ទីផ្សារទឹកដោះគោស្រស់ ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
១. កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ មានសមត្ថភាពផលិតទឹកដោះគោស្រស់ចន្លោះពី ១ ២០០០-១ ៥០០០ លីត្រក្នុងមួយថ្ងៃ។ កសិដ្ឋាននេះ សមត្ថភាពផលិតទឹកដោះគោស្រស់រហូតដល់ ១ ៥០០០ ពាន់លីត្រក្នុងមួយថ្ងៃ និងផ្គត់ផ្គង់បានប្រមាណ ១៥ ភាគរយនៃចំណែកទីផ្សារកម្ពុជា។

កសិដ្ឋានគិរីសួគ៌ ជាកសិដ្ឋានខ្នាតធំថ្នាក់ជាតិដំបូងគេនៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើប មានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់មានគុណភាពខ្ពស់ និងជំនួយផ្នែកអាហារូបត្ថម្ភ។
កសិដ្ឋានគិរីសួគ៌មានចំនួនគោសរុបជិត ១ ពាន់ក្បាល (៩២៨) និងមានគម្រោង បង្កើនចំនួនគោយកទឹកដោះឱ្យដល់ ៣ ពាន់ក្បាល ដើម្បីបង្កើនផលិតកម្មទឹកដោះគោស្រស់ និងផលិតផលទឹកដោះគោ ដោយវេចខ្ចប់ជាកញ្ចប់ដាក់ក្រដាសតូចៗ សម្រាប់ផ្គត់ផ្គង់នៅតាមសាលារៀន។
២. កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ មូមូ ហ្វាម ស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល កសិដ្ឋានអាចមានលទ្ធភាពផលិតទឹកដោះគោស្រស់ បានជិត១ពាន់លីត្រ ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងប្រទេសកម្ពុជា។

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ មូមូ ហ្វាម បានបើកដំណើរតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ បច្ចុប្បន្ននេះ កសិដ្ឋានមានផ្ទៃដីជាង ៦ហិកតា និងមានគោសរុបចំនួន២០០ក្បាល ដែលជាមធ្យមកសិដ្ឋានអាចផលិតបានទឹកដោះគោស្រស់ ជិត១ពាន់លីត្រ ក្នុងមួយថ្ងៃ។
៣. កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ តេជោសែនឫស្សីត្រឹប គឺជាផលិតផលខ្មែរសុទ្ធ ១០០ ភាគរយ ត្រូវបានផលិតពីកសិដ្ឋានមួយកន្លែងស្ថិតនៅឃុំឆែប ២ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងតំបន់ឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជាតេជោឫស្សីត្រឹប នៅលើវិសាលភាពផ្ទៃដីកសិដ្ឋានសរុប ចំនួន ៧០ ហិកតា ។

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៤ ដែលជាគម្រោងរបស់រាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ពេលបច្ចុប្បន្ន កសិដ្ឋានអាចមានសមត្ថភាពផលិតទឹកដោះគោះស្រស់ បានចន្លោះពី ១០០លីត្រ ទៅ ២០០ លីត្រ ក្នុងមួយថ្ងៃ។
៤. កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ អូម៉ មានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ កសិដ្ឋាននេះ មានគោចំនួនជាង ៨០ក្បាល ដែលជាប្រភេទពូជគោល្អៗ ត្រូវបាននាំចូលពីប្រទេសជិតខាង យកមកចិញ្ចឹម និងថែទាំយ៉ាងយកចិត្តទុកដាក់នៅក្នុងកសិដ្ឋានផ្ទាល់ ដើម្បីធានាបានថា ទឹកដោះគោស្រស់ ដែលចម្រាញ់ចេញមកគឺមានគុណភាពល្អ ធានាបាននូវរសជាតិ ចេញពីគោធម្មជាតិ និងល្អសម្រាប់សុខភាពរាងកាយរបស់មនុស្សទូទៅ។


គួរជម្រាបថា គិតត្រឹមខែមីនា ឆ្នាំ ២០២៤នេះ កសិដ្ឋានទាំង៤ មានគោយកទឹកដោះចំនួន ១.១៧៦ ក្បាល ដែលអាចផលិតទឹកដោះគោស្រស់ ជាង ១៣ ពាន់លីត្រក្នុងមួយថ្ងៃ ស្មើនឹងជាង ៥ លានលីត្រក្នុង១ ឆ្នាំ ឬ ១៧ ភាគរយ នៃតម្រូវការទឹកដោះគោស្រស់ក្នុងស្រុកជាង ៣០ លានលីត្រ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?