Connect with us

ព័ត៌មានជាតិ

កម្ពុជា​ជំរុញការអនុលោមតាមស្តងដារសម្រាប់អាជីវកម្មដើម្បីលើកកម្ពស់ផលិតកម្ម និងការនាំចេញ

បានផុស

នៅ

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើរតួនាទីសកម្ម និងបុរេសកម្ម ក្នុងការផ្សារភ្ជាប់អាជីវកម្មក្នុងស្រុកជាមួយនឹងការអភិវឌ្ឍស្តង់ដារជាតិ ដើម្បីជំរុញកំណើនផលិតកម្ម និងការនាំចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក ហែម វណ្ណឌី ធ្វើឡើនៅក្នុងដំណើរទស្សនកិច្ច និងពិភាក្សាការងារនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងសៀមរាប នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៤។ លោកបានលើកឡើងពីសារៈសំខាន់នៃការគាំទ្រ និងការកៀគរការចូលរួមពីវិស័យឯកជន ដើម្បីកំណត់សក្តានុពលផលិតកម្មនៅក្នុងខេត្តនីមួយៗ និងរៀបចំបង្កើតស្តង់ដារជាតិពាក់ព័ន្ធ ដែលឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចជាក់លាក់របស់ខេត្ត។

លោកបានសង្កត់ធ្ងន់ថា៖« ការអភិវឌ្ឍស្តង់ដារជាតិមានសារៈសំខាន់ ខណៈដែល អាស៊ាននឹងចាប់ផ្តើមអនុវត្ត “ស្តង់ដារសុខដុមនីយកម្មអាស៊ាន” នៅឆ្នាំ២០២៥។ ផលិតផលដែលអនុ​លោម​តាមស្តង់ដារទាំងនេះ នឹងមានលំហូរកាន់តែសេរីនៅក្នុងតំបន់ ប៉ុន្តែផលិតដែលមិនអនុលោមតាម ស្តង់ដារនឹងប្រឈមការលំបាកកាន់តែខ្លាំងក្នុងការប្រកួតប្រជែង ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារតំបន់»។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាធ្លាប់បានលើកឡើងថា សម្រាប់បណ្តាផលិតផលក្នុងស្រុកដែលអនុលោមតាមស្តងដារនឹងទទួលបានការគាំទ្រពីអតិថិជន ជាពិសេសមានលទ្ធភាពខ្ពស់ក្នុងការនាំចេញ។

លោកបានថ្លែងថា៖«ក្នុងនាមតំណាងឱ្យវិស័យឯកជន យើងតែងតែធ្វើការណែនាំដល់ផលិតករក្នុងស្រុកត្រូវផលិតនូវផលិតដែលអនុលោមតាមស្តង់ដាររបស់ជាតិ ព្រោះថាវាមិនត្រឹមតែជួយបង្កើនទំនុកចិត្តរបស់អតិថិជនមកលើផលិតក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងលើកមុខមាត់ប្រទេសជាតិតាមរយៈការនាំចេញនូវផលិតផលស្តង់ដារដែលទទួលស្គាល់ពីបណ្តាប្រទេសនានាផងដែរ»។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីក៏បានបានលើកឡើងពីបច្ច័យរំពឹងទុកនៃការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជានៅឆ្នាំ២០២៩ ដោយសង្កត់ធ្ងន់ថា ស្តង់ដារជាតិនឹងមានតួនាទីកាន់តែសំខាន់ក្នុងការគាំទ្រចក្ខុវិស័យ ២០៣០ និង ២០៥០ របស់កម្ពុជា។ ឯកឧត្តមបានណែនាំឱ្យមន្ទីរទាំងបួន ជំរុញចលនា  វិស័យឯកជនឱ្យចាប់យកស្ដង់ដារ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផល សេវាកម្ម និងប្រតិបត្តិការរបស់ខ្លួន។

បើយោងតាមរបាយការណ៍របស់ក្រសួង រហូតមកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តស្តង់ដារប្រមាណ ១៧០០ រួមនឹងការអនុម័តស្តង់ដាថ្មីសម្រាប់ស្រាអង្ករកម្ពុជាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម