ព័ត៌មានអន្ដរជាតិ
វៀតណាមត្រូវការលុយជាង ១០០ លានដុល្លារ ដើម្បីជួសជុលផ្លូវហាយវេខូតខាតដោយទីហ្វុងយ៉ាកជី
ក្រសួងដឹកជញ្ជូនវៀតណាមបានប៉ាន់ស្មានថា វៀតណាមត្រូវការលុយប្រហែល ២,៩ ទ្រីលានដុង (១១៨,៣ លានដុល្លារអាមេរិក) ដើម្បីយកទៅជួសជុលផ្លូវហាយវេជាតិ ដែលរងការខូតខាតដោយសារព្យុះទីហ្វុងដ៏កំណាច យ៉ាកជី រាប់ចាប់តាំងពីខេត្តភាគកណ្ដាល ថាញ់ហូ រហូតដល់តំបន់ភាគខាងជើងប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ក្នុងរបាយការណ៍ចុងក្រោយបង្អស់ស្តីពីការជម្នះផលវិបាកនៃព្យុះទីហ្វុង ដែលបានផ្ញើជូននាយករដ្ឋមន្ត្រី ក្រសួងដឹកជញ្ជូនបាននិយាយថា តាមបណ្តោយផ្លូវហាយវេជាតិពីខេត្ត ថាញ់ហូ ដល់បណ្ដាខេត្តភាគខាងជើង មានទីតាំងខូចខាតសរុបចំនួន ៤ ១៧៧ កន្លែង រួមតាំងផ្លាកសញ្ញាផ្លូវ ស្ថានីយ៍គិតលុយ និងស្ពាន។ ចំពោះ ៣ ៩២៤ កន្លែងក្នុងចំណោមនោះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការរអិលបាក់ដី និងផុងប្រេះ។ ខេត្តក្រុងរបស់វៀតណាម ចំនួន ២៦ ត្រូវបានគេរាយការណ៍ថារងផលប៉ះពាល់។

គួរគូសបញ្ជាក់ថា ព្យុះទីហ្វុងយ៉ាកជី បានបក់បោកលើភាគខាងជើងវៀតណាម និងប្រទេសក្នុងតំបន់ក្បែរខាង កាលពីដើមខែកញ្ញានេះ ដោយសម្លាប់ និងបាត់លួនមនុស្សប្រមាណ ៣៥០ នាក់ គិតតែក្នុងប្រទេសវៀតណាម។ តាមការប៉ាន់ស្មានរបស់មន្រ្តីវៀតណាម យ៉ាកជី និងចំហាយរបស់វា បានបង្កការខាតបង់ទ្រព្យសម្បត្តិគិតជាប្រាក់ ១,៦ ប៊ីលាន ដុល្លារ។
យ៉ាងណាមិញ ផលប៉ះពាល់នៃព្យុះយ៉ាកជី មានវិសាលភាពធំខ្លាំង ដោយប៉ះពាល់ប្រជាជនរាប់លាននាក់ បើរាប់ទាំងនៅវៀតណាម ចិន ថៃ ឡាវ ហ្វីលីពីន និងសូម្បីតែនៅមីយ៉ាន់ម៉ា។ វាបានបណ្ដាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់រងគ្រោះ ទាំងតាមរយៈកម្លាំងខ្យល់បក់បោក ទឹកជំនន់ និងការរអិលបាក់ដី៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា