ព័ត៌មានជាតិ
ការលក់រថយន្តនៅកម្ពុជាកើនឡើង៤២%នៅត្រីមាសទី១ឆ្នាំនេះ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMAC) ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាបានលើកឡើងថា ទោះបីជាសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ និងសកលហាក់ពុំទាន់មានកំណើនខ្ពស់ ការលក់រថយន្តថ្មីនៅប្រទេសកម្ពុជាកើនឡើងប្រមាណ៤០%នៅក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ ធៀបនឹងត្រីមាសទី៤នៃឆ្នាំ២០២៣ ខណៈការលក់របស់ក្រុមហ៊ុនមួយនេះក៏បានកើនឡើងប្រមាណ៤០%ផងដែរ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីពេលថ្មីៗនេះ តាមគន្លងកំណើននេះ យើងប៉ាន់ស្មានថា ទីផ្សាររថយន្តនៅកម្ពុជាក្នុងត្រីមាសទី១នេះ បានកើនឡើងចំនួន ៤២% ដែលគួរឱ្យចាប់អារម្មណ៍ បើធៀបត្រីមាសចុងក្រោយនៃឆ្នាំ២០២៣។ RMAC បានឆ្លុះបញ្ចាំពីលទ្ធផលនេះ ដែលមានការ កើនឡើង ៤០%ប្រចាំត្រីមាស។
លោក Kevin Whitcraft ប្រធានក្រុមប្រឹក្សាភិបាលនៃ RMAC បានគូសបញ្ជាក់នៅក្នុងរបាយការណ៍នោះថា៖«ទោះជាយ៉ាងណាក៏ដោយការលក់របស់ RMAC បានធ្លាក់ចុះ ៣២% បើធៀបនឹងត្រីមាស ដូចគ្នានៃឆ្នាំមុន ដោយយើងទទួលស្គាល់ថាការលក់នៅត្រីមាសទី១ នៃឆ្នាំ២០២៣ គឺជាការលក់ប្រចាំត្រីមាសដែលខ្ពស់ បំផុតនៅប្រទេសកម្ពុជា»។
លោកបានថ្លែងបន្តទៀតថា នៅក្នុងអំឡុងត្រីមាសនេះ RMAC បានបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនជាមួយនឹងការដាក់បង្ហាញនូវរថយន្ត ម៉ាក់ FUSO 1.5T FE71 ស៊េរីថ្មីទាំងអស់ ដែលជាប្រភេទរថយន្តដឹកទំនិញ ប្រើប្រាស់បានយូរ និងសាកសមសម្រាប់ទីផ្សារ កម្ពុជា។ នៅខែមីនា ក្រុមហ៊ុនក៏បានធ្វើការបង្ហាញនូវបច្ចេកវិទ្យាជឿនលឿនចុងក្រោយបំផុតដល់អតិថិជន Land Rover របស់ យើងនូវរថយន្ត Rang Rover SV PHEV ស៊េរីថ្មី ដែលបានតាំងបង្ហាញនៅក្នុងបន្ទប់តាំងបង្ហាញរថយន្តរបស់ខ្លួន ។
លោកបានថ្លែងបន្តទៀតថា៖«ស្របតាមការប្តេជ្ញាចិត្តរបស់ RMAC ក្នុងការបង្កើននូវបទពិសោធន៍ចំពោះអតិថិជនរបស់ RMAC យើងខ្ញុំពិតជាមានមោទនភាព ក្នុងការប្រកាសនូវការវិនិយោគសំខាន់ៗចំនួនពីរនៅក្នុងត្រីមាសទី១នេះ ក្នុងគោលបំណង ធ្វើទំនើបកម្មគ្រឿងបរិក្ខាររបស់យើង។ ការវិនិយោគទីមួយ គឺទាក់ទងទៅនឹងការកែលម្អ និងពង្រីកទីស្នាក់ការសេវាកម្មថែទាំក្រោយការលក់សម្រាប់រថយន្តម៉ាក Range Rover ។ ការវិនិយោគគម្រោងទី២ គឺបើកដំណើរការទីស្នាក់ការត្រួតពិនិត្យមុន ពេលចែកចាយនិងដឹកជញ្ជូនរថយន្ត (PDI) នៅរាជធានីភ្នំពេញ»។

ក្រុមហ៊ុន RMAC ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន RMA Automotive Cambodia ដែលមានរោងចក្រនៅខេត្តពោធិ៍សាត់ បានតម្លើងរថយន្តម៉ូដែល Ford (Ford Wildtrak និង Everest) ជាង២ពាន់គ្រឿងកាលពីឆ្នាំមុនដាក់លក់លើទីផ្សារក្នុងស្រុក។
RMAC ដែលជាក្រុមហ៊ុនចែកចាយរថយន្ត Ford បានបើកដំណើការរោងចក្រដម្លើងរថយន្ត Ford ជាមួយទុនវិនិយោគប្រមាណ២១លានដុល្លារកាលពីខែមិថុនាឆ្នាំ២០២២។ រោងចក្រសាងសង់លើផ្ទៃដីជាង ៥ ហិកតា ស្ថិតនៅស្រុកក្រគរនៃខេត្តពោធិ៍សាត់៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ