Connect with us

ព័ត៌មានអន្ដរជាតិ

បំណុលបរទេស​ហ្វីលីពីន កើន​ឡើង​ដល់​ជាង​ ១៣០ ប៊ីលាន​ដុល្លារ​

បានផុស

នៅ

បំណុល​បរទេស​របស់​ហ្វីលីពីន បាន​កើន​ឡើង​ដល់​កំណត់​ត្រា​ខ្ពស់​បំផុ​ត​ក្នុង​ប្រវត្តិសាស្រ្ត​ប្រមាណ​ ១៣០,១៨ ប៊ីលាន​ដុល្លារ​ ក្នុង​ត្រីមាស​ទី​ ២ គិត​ត្រឹម​ចុង​ខែ​មិថុនា ដោយ​កើន​ ១,២ ភាគរយ​ ពី​ត្រឹម​ ១២៨,៦៩ ប៊ីលាន​ដុល្លារ​ ​នៅ​ចុងខែ​មីនា​ ដោយសារ​តែ​ការ​បង្កើន​ការ​ខ្ចីរបស់​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Philippine Star។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យដែលចេញផ្សាយដោយធនាគារ​កណ្ដាល​ហ្វីលីពីន​ ​BSP បានបង្ហាញថា ការកើនឡើងនៃកម្រិតបំណុលរបស់ប្រទេសក្នុងអំឡុងត្រីមាសទី២​ ត្រូវបានជំរុញដោយប្រាក់​កម្ចី​សុទ្ធសរុបចំនួន ១,៥ ប៊ីលាន​ដុល្លារ​។ ​

បំណុល​បរទេស​លើ​វិស័យសាធារណៈបានកើនឡើង ១,២ ភាគរយ​ ដល់​ ៧៩,៨៣ ប៊ីលាន​ដុល្លារ​ ក្នុង​ត្រីមាស​ទី​ ២ ដោយ​រួម​ចំណែក​​ប្រមាណ​ ៦១,៣ ភាគរយ​ នៃ​បំណុល​ក្រៅប្រទេស​សរុប​របស់​ហ្វីលីពីន​។ ​BSP បាន​ចង្អុល​បង្ហាញ​ថា ​​បំណុល​បរទេស​លើ​វិស័យសាធារណៈបាន​កើន​ឡើង ​នៅ​ពេល​ដែល​​រដ្ឋាភិបាលថ្នាក់​ជាតិបានខ្ចីលុយ​បន្ថែម​ ដើម្បីបង្កើនមូលនិធិ​សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសេវាសង្គមរបស់ខ្លួនផ្សេង​ៗ​។

ចំណែក​ឯ​បំណុល​បរទេស​លើ​វិស័យ​ឯកជន​វិញ​ ក៏​កើន​ឡើង​ផង​ដែរ​ ប្រមាណ​ ១,១ ភាគរយ ដល់​ ៥០,៣៦ ប៊ីលាន​ដុល្លារ​ ក្នុង​ត្រីមាស​ទី​ ២ ដូច​គ្នា​ ដោយ​រួម​ចំណែក​លើ​ទំហំ​បំណុល​បរទេស​សរុប​ចំនួន​ ៣៨,៧ ភាគរយ​។ ​

បើ​និយាយ​ពី​​របាយ​នៃ​បំណុលគិត​ជា​រូបិយប័ណ្ណ​​វិញ ​​ប្រាក់​ដុល្លាររបស់​អាមេរិក​រួម​ចំណែក​ច្រើន​ជាង​គេ​ (៧៧ ភាគរយ) ​បន្ទាប់​មក​​ប្រាក់​យ៉េន​ជប៉ុន (៧,៧ ភាគរយ) និងរូបិយប័ណ្ណ ១៧ ផ្សេងៗ​ទៀត រួម​ចំណែក​ប្រមាណ​ ១៥ ភាគរយ​។ ​បើ​តាម​ Philippine Star រដ្ឋាភិបាលហ្វីលីពីន ខ្ចីប្រាក់យ៉ាងច្រើនពីម្ចាស់បំណុលបរទេស និងក្នុងស្រុក ដើម្បីផ្តល់​ហិរញ្ញប្បទាន​ដល់ឱនភាពថវិការបស់ប្រទេស ដោយសារ​តែ​ការ​ចំណាយច្រើនជាងអ្វីដែល​ប្រទេស​រកបានជាក់ស្តែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៣៣ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម