ព័ត៌មានជាតិ
IMF ជំរុញឱ្យវិស័យឯកជនបន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ
លោក Yury Achkasov ទីប្រឹក្សា ផ្នែកប្រតិបត្តិការប្តូរប្រាក់និងរូបិយវត្ថុប្រចាំកម្ពុជា របស់ការិយាល័យអភិវឌ្ឍន៍សមត្ថភាពរបស់មូលនិធិ រូបិយវត្ថុអន្តរជាតិ (IMF )ប្រចាំប្រទេសថៃ (CDOT) បានស្នើដល់សមាជិកនៃសភាពាណិជ្ជកម្មកម្ពុជាបន្តជំរុញការប្រើប្រាស់រូបបិយប័ណ្ណក្នុងស្រុកដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ និងមិនងាយទទួលរងឥទ្ធិពលអវិជ្ជមានពីការប្រែប្រួលអត្រាប្តូរប្រាក់នៃរូបិយបណ្ណអន្តរជាតិ។

ការលើកឡើងរបស់លោក Yury Achkasov ធ្វើឡើងក្នុងជំនួបជាមួយលោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសមាជិកសមាជិកា កាលពីថ្ងៃទី១៦ ខែកញ្ញា នៅទីស្តីកាសភា ក្នុងគោលបំណងពិនិត្យ និងកែសម្រួលសេចក្តីព្រាងយុទ្ធសាស្ត្រ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
លោកថា ទិន្នន័យអត្ថប្រយោជន៍និងហានិភ័យដុល្លារូបនីយកម្មនៃប្រតិបត្តិការធុរកិច្ច ជាធាតុ ដ៏សំខាន់សម្រាប់សេចក្តីព្រាងយុទ្ធសាស្ត្រលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក្រុមបេសកកម្មមាន បំណងស្វែងយល់បន្ថែមពីវិស័យឯកជន ដែលសភាពាណិជ្ជកម្មកម្ពុជា ដើតួយ៉ាងសំខាន់ឲ្យវិស័យឯកជន។
អ្នកឧកញ៉ា ក៏បានផ្តល់ធាតុចូល និងផ្តល់អនុសាសន៍ ជាច្រើន ដូចជាការប្រើប្រាស់ប្រាក់រៀល តាមហាងលក់រាយ នឹងស្នើសុំឲ្យអនុវត្តសម្រាប់គ្រប់ភាគីទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា ឲ្យបែមកប្រើប្រាស់ប្រាក់រៀល ហើយសម្រាប់ជាពិសេសក្នុងវិស័យទេសចរណ៍។

អ្នកឧកញ៉ា លឹម ហេងបានលើកឡើងថា៖«ក្នុងនាមសភាពាណិជ្ជកម្ម តំណាងវិស័យឯកជន សូមគាំទ្រយ៉ាងពេញទំហឹងអនុវត្ត នឹងឯកភាពស្របតាមយុទ្ធសាស្រ្តដែលបានកំពុងធ្វើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា របស់រដ្ឋាភិបាល ជាពិសេស ធនាគារជាតិ នៃកម្ពុជា»។
IMF ក៏បានផ្តល់ជាគន្លឹះសំខាន់ៗ ជាបទពិសោធន៍ ដែលប្រទេសមួយចំនួននៅតំបន់អាមេរិកឡាទីន និងតំបន់អាស៊ាន និងប្រទេសជាច្រើន បានប្រែមកគាំទ្រប្រើប្រាស់រូបិយវត្ថុ ជាតិរបស់ខ្លួនបានទាំងស្រុងវិញ ទាំងនេះហើយ ជាមូលដ្ឋានសម្រាប់កម្ពុជា ក្នុងការគាំទ្រការប្រើប្រាស់ប្រាក់រៀល ផងដែរ។

ក្រុមការងារបច្ចេកទេស និងអ្នកជំនាញការ ក្រោមជំនួយបច្ចេកទេស របស់IMF នៃធនាគារជាតិ នៃកម្ពុជា នឹងយកធាតុចូល នឹងអនុសាសន៍ដែលបានលើកឡើង ដោយអ្នកឧកញ៉ាតំណាងវិស័យឯកជន នឹងពីសមាគមជាច្រើនដែលបានចូលរួមក្នុងអង្គពិភាស្សានេះ ទៅសិក្សាស្វែងយល់បន្ថែម នឹងដាកបញ្ចូលទៅក្នុងសេចក្តីព្រាងយុទ្ធសាស្ត្រលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ