សេដ្ឋកិច្ច
ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ ប្រមូលទុនប្រមាណ ៤០០ លានដុល្លារ
លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា គិតមកដល់ឆ្នាំ ២០២៤ មានក្រុមហ៊ុនចំនួន២៣ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ប្រមូលទុនបានប្រមាណ ៤០០ លានដុល្លារ ដែលបានបាញ់បញ្ចូលទៅក្នុងចរន្តសេដ្ឋកិច្ច។

លោក ស៊ូ សុជាតិ លើកឡើងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជារវាង និយ័តករមូលបត្រកម្ពុជា និងសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤។
លោក ស៊ូ សុជាតិ មានប្រសាសន៍បន្តថា ទំហំទីផ្សារមូលបត្រមានទឹកប្រាក់ ២,៧៣ ពាន់លានដុល្លារ ដែលមានក្រុមហ៊ុនចុះបញ្ចីលក់មូលបត្រកម្មសិទ្ធចំនួន ១១ ក្រុមហ៊ុន ដែលោកអះអាងថា តួលេខនេះនៅតូចដែលមិនទាន់ឆ្លុះពីការពិតនៃទំហំទីផ្សារដែលមានក្រុមហ៊ុននៅកម្ពុជា។

លោក ស៊ូ សុជាតិ បញ្ជាក់ថា៖ «ក្រុមហ៊ុនមួយដែលបានមកចុះបញ្ជី មិនត្រឹមតែទទួលបានសាច់ប្រាក់នោះទេ តែក៏ជាក្រុមហ៊ុនមួយដែលចូលរួមជាមួយប្រទេសជាតិ ដើម្បីបង្ហាញទំហំទីផ្សារកម្ពុជាភាពធំទូលាយនៃទីផ្សារជាចំណុចដែលទាក់ទាញបំផុតដើម្បីឱ្យគេចូលមកវិនិយោគ»។
លោក លើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា និងអំពាវនាវឱ្យសាធារណៈជនសិក្សាវិនិយោគក្នុងវិស័យមូលត្រនៅកម្ពុជា។
បើតាមលោក ស៊ូ សុជាតិ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃ បានកើនដល់ចន្លោះពី ២០ ម៉ឺនដុល្លារ ទៅ ៣០ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ ដែលមានអតិថិជនប្រមាណ ១ ពាន់ នាក់ ចូលទៅក្នុងទីផ្សារហើយជួញដូរ។

លោក ស៊ូ សុជាតិ បន្តថា ទីផ្សារមូលបត្រគឺជាប្រភពឱកាសសម្រាប់យើងគ្រប់គ្នា សម្រាប់ការសិក្សាពីវិស័យហិរញ្ញវត្ថុ និងជាប្រភពឱកាសសម្រាប់ការវិនិយោគផ្ទាល់ ដែលយើងអាចធ្វើពិពិធកម្មវិនិយោគដែលអាចបង្កើនចំណូល និងកាត់បន្ថយហានិភ័យតាមរយៈការវិនិយោគទីផ្សារមួយដែលមានភាពច្បាស់លាស់ស្របតាមច្បាប់។
និយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមអភិវឌ្ឍវិស័យមូលបត្រកម្ពុជា។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា មានប្រសាសន៍ថា ការចុះ អនុស្សារណៈនៃការ យោគយល់នេះ មានបំណងផ្ដោតលើការផ្សព្វផ្សាយ អំពីការយល់ដឹងដល់សមាជិកសមាជិការសហព័ន្ធ និងជំរុញការលើកកម្ពស់ការអភិវឌ្ឍមូលបត្រនៅកម្ពុជា៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ