សេដ្ឋកិច្ច
ប្ដីប្រពន្ធមួយគូ គ្រោងកែប្រែកសិដ្ឋានចិញ្ចឹមសត្វ ទៅជាកន្លែងកម្សាន្តបែបធម្មជាតិ
បន្ទាប់ពីទទួលបានជោគជ័យនៃការប្រកបរបរកសិកម្ម ប្ដីប្រពន្ធមួយគូ គ្រោងនឹងកែប្រែកសិដ្ឋានចិញ្ចឹមសត្វរបស់ខ្លួន ឱ្យទៅជាកន្លែងកម្សាន្តបែបសាកថ្មជីវិត រកចំណូលបន្ថែមក្រៅពីការងារកសិកម្ម។

ជាម្ចាស់កសិដ្ឋានចិញ្ចឹមចៀម ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លោក ប៊ុត ចាន់វីរៈ បានប្រាប់ កម្ពុជាថ្មី ថាដំបូងឡើយ លោកនិងភរិយាគ្រាន់បានចិញ្ចឹមចៀម និងដំាដំណាំហូបផ្លែបន្ដិចបន្ដួច នៅលើផ្ទៃដីជាង១ហិកតា ដែលស្ថិតនៅជិតតំបន់ជើងភ្នំឱរ៉ាល់ តែប៉ុណ្ណោះ។ តែដល់ក្រោយមក ការធ្វើកសិកម្មរបស់លោក និងភរិយា ចេះតែមានការរីកចម្រើនជាបន្ទាប់បន្ត លោកក៏សម្រេចចិត្តបង្កើនសត្វចិញ្ចឹមដែលមានដូចជា៖ សត្វចៀម ពពែ ជ្រូក មាន់ទា និងបន្លែផ្លែឈើជាច្រើនមុខទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិដ្ឋានមួយនេះ កាន់តែសម្បូរបែប ប្រៀបដូចជាព្រៃអាហារមួយ សម្រាប់ភ្ញៀវទេសចរ។

លោក ប៊ុត ចាន់វីរៈ បានប្រាប់ឱ្យដឹងទៀតថា មុខរបរចិញ្ចឹមចៀម និងដាំដំណាំនេះ លោក និងភរិយា បាននាំគ្នាធ្វើវា តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ពោលគិតមកទល់ពេលនេះមានរយៈពេលជាង ៨ឆ្នាំមកហើយ។ លោកបន្តថា ដោយសារមើលឃើញពីសក្ដានុពល នៃការងារកសិកម្មកាន់តែរីកចម្រើនពីមួយកម្រិតទៅមួយកម្រិត ទើបលោក និងភរិយា បានសម្រេចចិត្តនាំគ្នាបង្កើត និងគ្រោងកែប្រែកសិដ្ឋានរបស់ខ្លួនឱ្យទៅជាតំបន់ទេសចរសម្រាប់ភ្លៀវទេសចរជាតិ និងអន្តរជាតិ អាចនាំគ្នាមកបោះតង់ ដើរកម្សាន្តមើលសត្វចិញ្ចឹមផ្សេងៗ និងបានទទួលយកបទពិសោធន៍ពីការងារកសិកម្មមួយចំនួនពីកសិដ្ឋានផ្ទាល់។

ម្ចាស់កសិដ្ឋានរូបនេះ បានបន្ថែមទៀតថា សម្រាប់ភ្លៀវទេសចរ ដែលមានបំណងមកទស្សនាកម្សាន្ត និងទទួលយកបទពិសោធន៍ថ្មីពីការងារកសិកម្មរបស់លោក អាចធ្វើការទំនាក់ទំនងមកជាមុនបាន ដោយភ្ញៀវទាំងអស់អាចមានជម្រើសច្រើនដូចជា៖ ការបោះតង់ជាលក្ខណៈគ្រួសារ ការដើរកម្សាន្តមើលសត្វចិញ្ចឹម និងអាចទទួលទានអាហារដែលបានមកពីការផលិតរបស់កសិដ្ឋានផ្ទាល់ ផងដែរ។

អ្វីដែលកាន់តែពិសេស វីរៈ ក៏បានប្រាប់ឱ្យដឹងដែរថា សម្រាប់ភ្លៀវទេសចរជាតិ និងអន្តរជាតិ ក៏អាចមានឱកាស បានភ្លក្សរសជាតិទឹកដោះគោស្រស់ ដែលជាផលិតផលថ្មីរបស់កសិដ្ឋាន តាមរយៈការចិញ្ចឹមបែបធម្មជាតិ មិនប្រើប្រាស់នូវសារធាតុគីមីក្នុងដំណើរការចិញ្ចឹមគោយកទឹកដោះជាង ២០ក្បាល ដែលមាននៅក្នុងកសិដ្ឋានស្រាប់។

ម្ចាស់កសិដ្ឋានរូបនេះ ក៏សូមលើកទឹកចិត្តដល់សាធារណជនដែលស្រឡាញ់វិស័យកសិកម្ម ពិសេសការចិញ្ចឹមសត្វ និងការដាំបន្លែផ្លែឈើផ្សេងៗ ក៏អាចអញ្ចើញមកចូលរួមទស្សនា និងទទួលយកបទពិសោធន៍ទាំងអស់នេះ ពីកសិដ្ឋានរបស់លោកផ្ទាល់បានផងដែរ៕


អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ