សេដ្ឋកិច្ច
ធនាគារជាតិ គ្រោងនឹងដាក់ដំណើរការឃ្យូអកូដជាប្រាក់រៀល និងប្រាក់ដុល្លារតែមួយ ដើម្បីងាយស្រួលទូទាត់ក្នុងស្រុក និងឆ្លងដែន
ធនាគារជាតិនៃកម្ពុជាគ្រោងនឹងដាក់ដំណើរការប្រព័ន្ធឃ្យូអកូដជាប្រាក់រៀលនិងប្រាក់ដុល្លារបញ្ចូលគ្នាតែមួយដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទូទាត់ក្នុងស្រុក និងឆ្លងដែនក៏ដូចជាភ្ញៀវទេសចរមកកំសាន្តនៅកម្ពុជាទូទាត់ទំនិញផ្សេងៗ។

នៅក្នុងពីធីជួបជុំជាមួយអ្នកសារព័ត៍មាននៅរសៀលថ្ងៃទី១៧កញ្ញានៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន លោកស្រីជាសិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាបាន គូសបញ្ជាក់ថាការដាក់ដំណើរការប្រព័ន្ធឃ្យូអកូដជាប្រាក់រៀលនិងប្រាក់ដុល្លារបញ្ចូលគ្នាតែមួយក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកលក់ដូរក្នុងការទូទាត់បើទោះបីជាទូទាត់ជាប្រាក់ដុល្លារឬប្រាក់រៀលគឺទូទាត់បានទាំងពីរដែលខុសពីមុនបើអ្នកលក់មានកុងដុល្លារទូទាត់បានតែប្រាក់ដុល្លារប៉ុណ្ណោះមិនអាចទូទាត់ជាប្រាក់រៀលបានទេ។

លោកស្រីបានបន្តថាលើសពីនេះទៀតវាក៏នឹងជួយសម្រួលដល់ភ្ញៀវទេសចរដែលមកកំសាន្តនៅកម្ពុជាក្នុងការទូទាត់ប្រាក់ផងដែរ ព្រោះថាបច្ចុប្បន្ននេះភ្ញៀវទេសចរមិនអាចទូទាត់ទំនិញជាមួយអ្នកលក់បានទេដោយសារអ្នកលក់មិនបានបើកគណនីជាប្រាក់រៀល។ប៉ុន្តែនៅពេលដាក់ដំណើរការប្រព័ន្ធឃ្យូអកូដបញ្ចូលគ្នាតែមួយនេះភ្ញៀវទេសចរអាចទូទាត់បានស្រួលដោយទូទាត់ពីប្រាក់ដុល្លារឬលុយប្រទេសគេទៅជាប្រាក់រៀលហើយប្រាក់រៀលនឹងចូលទៅក្នុងកុងអ្នកលក់តែម្តង។មួយវិញទៀតចំពោះប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរទៅកាន់ប្រទេសមួយចំនួនដូចជាថៃ វៀតណាម ឡាវ និងប្រទេសជាដៃគូមួយចំនួនទៀតអាចចាយប្រាក់រៀលបានងាយស្រួលផងដែរតាមរយៈឃ្យូរអកូដនេះ។

លោកស្រីបានសង្កត់ធ្ងន់ថា៖«ប៉ុន្តែប្រសិនបើអ្នកលក់មិនចង់ប្រើគណនីប្រាក់រៀលគាត់មិនអាចទូទាត់តាមប្រព័ន្ធអេឡេចត្រូនិចបានទេដោយសារតាមបច្ចេកទេសត្រូវតែមានពីរបើការណាមានតែមួយបាត់មួយអាស៊ីស្ទែមវាវ៉ល់។អីចឹងទេបានជាយើងបានទុកពេល៦ខែឱ្យគ្រឹះស្ថានឬធនាគារសម្របសម្រួលបង្កើតគណនីប្រាក់រៀលដោយស្វ័យប្រវត្តិទៅអតិថិជនរបស់ខ្លួនដែលមិនទាន់មានប្រាក់រៀលនិងពន្យល់ណែនាំពួកគាត់ឱ្យបានយល់ពីសារសំខាន់នៃការបង្កើតគណនីប្រាក់រៀលនេះពេលដាក់អនុវត្តទៅបានរលូន»។
លោកស្រីបានបន្ថែមថាការបង្កើតគណនីប្រាក់រៀលនេះមិនមានគិតថ្លៃសេវាទេហើយបើទោះបីជាអតិថិជនប្រើឬមិនប្រើជាសកម្មឬមិនសកម្មឬបិទគណនីក៏មិនគិតសេវាដែរ។ករណីនេះធនាគារជាតិនឹងចេញសេចក្តីណែនាំមួយឱ្យគ្រប់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុមិបត្រូវគិតសេវាពីអតិថិជនឡើយ។លោកស្រីបានបញ្ជាក់ថាឃ្យូអកូដជាប្រាក់រៀលនិងប្រាក់ដុល្លារបញ្ចូលគ្នាតែមួយនេះដើម្បីលើកកម្ពស់ប្រាក់រៀល និងជួយសម្រួលការទូទាត់ក្នុងស្រុកនិងឆ្លងដែនព្រមទាំងបង្រួមឃ្យូអកូដដែលដាក់ច្រើនមកប្រើឃ្យូអកូដតែមួយវិញហើយពេលដាល់ដំណើរការខាងធនាគារធ្វើឱ្យពួកគាត់ជាស្វ័យប្រវត្តិ។

យ៉ាងណាក៏ដោយ លោកស្រីបានលើកឡើងថា៖« តាមពិតឃ្យូអកូដនេះត្រូវការដាក់អនុវត្តនៅថ្ងៃទី១៩កញ្ញានេះ។ប៉ុន្តែដោយសារយើងដោយទុកពេលឱ្យធនាគារឬគ្រឹះស្ថានបើកគណនីដល់អតិថិជនដែលមិនទាន់មានគណនីប្រាក់រៀលនិងពន្យល់ដល់អតិថិជនឱ្យបានច្បាស់លាស់ជាមុនសិនហេតុអ្វីត្រូវមានគណនីប្រាក់រៀល។ដូច្នោះទើបយើងត្រូវពន្យាពេលបន្ថែម»៕
អត្ថបទ៖សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ