Connect with us

ព័ត៌មានអន្ដរជាតិ

​​វៀតណាម​​​កត់ត្រា​ពី​កំណើន​ឱនភាព​ពាណិជ្ជកម្មជាមួយ​ចិន​ ដល់ជាង ៥០ ប៊ីលាន​ដុល្លារ​

បានផុស

នៅ

ស្ថិតិចុងក្រោយរបស់អគ្គនាយកដ្ឋានគយវៀតណាម បាន​បង្ហាញ​ថា​ ​ពាណិជ្ជកម្ម​រវាងចិន និងវៀតណាម​ បាន​ឈានដល់ជិត ១៣០,៨ ប៊ីលាន​ដុល្លារ​ ក្នុង​រយៈ​ពេល​៨ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ប៉ុន្តែ​ចិន​​បាន​នាំ​មុខ​លើស​លុប​​លើ​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​ធ្វើ​ឱ្យ​វៀតណាម​ត្រូវ​ប្រឈមមុខ​នឹង​ឱនភាព​ពាណិជ្ជកម្ម​ ដែល​កើន​ដល់​ជាង​ ៥០ ប៊ីលាន​ដុល្លារ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress កាល​ពីដើម​សប្ដាហ៍​នេះ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​វៀតណាមបាន​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​ចិន​ ក្នុង​តម្លៃ​ ​៣៨,២៨ ​ប៊ី​លាន​ដុល្លារ ដោយ​កើន​ឡើង ៣,៩ ភាគរយ​ ធៀប​នឹងរយៈពេល​ដូច​គ្នា​នៅ​​ឆ្នាំ​មុន។ ទំនិញ​ចំនួន​ ១០ មុខ​របស់​វៀតណាម​ ទទួល​បាន​ចំណូល​លើស​ពី​ ១ ប៊ីលាន​ដុល្លារ​ ដែល​ក្នុង​នោះ​រួម​មាន ​ទូរស័ព្ទដៃ និងគ្រឿងបន្លាស់, កុំព្យូទ័រ, ផលិតផលអេឡិចត្រូនិក និង​គ្រឿង​បន្លាស់, កាមេរ៉ា និង​គ្រឿង​បន្លាស់​, បន្លែ និង​ផ្លែឈើ​, ក៏ដូចជា​គ្រឿង​ម៉ាស៊ីន ឧបករណ៍​ និង​គ្រឿង​បន្លាស់​របស់​វា​ផ្សេង​ៗ​ទៀត​។ ​

​ប៉ុន្តែ​​ចិន​វិញ​ បាន​នាំ​ចូល​ទំនិញ​របស់​ខ្លួន​ទៅ​វៀតណាម ក្នុង​តម្លៃ​ ៩២,៥ ប៊ីលាន​ដុល្លារ​ ដោយ​កើន​ឡើង​ ៣៤,២៥ ភាគរយ​ ធៀប​នឹង​​រយៈ​ពេល​៨ខែ​នាំ​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ជាលទ្ធផល វៀតណាម​បាន​ប្រឈម​មុខ​នឹង​​ឱន​ភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​ប្រមាណ​ ៥៤,២២ ប៊ីលាន​ដុល្លារ​ ដោយ​លើស​ពី​តួលេខ​ឆ្នាំ​ ២០២៣ ​ជិត ៥ ប៊ីលាន​ដុល្លារ​។

ទំនិញរបស់​ចិន​ភាគ​ច្រើន​ជាផលិតផល និងវត្ថុធាតុដើម​ ដែល​បម្រើ​ឱ្យ​ការ​ផលិតដើម្បី​នាំចេញ ដូចជា គ្រឿងម៉ាស៊ីន ឧបករណ៍ សារធាតុគីមី និងផលិតផលគីមី ប្លាស្ទិកគ្រប់ប្រភេទ និងផលិតផលប្លាស្ទិក សម្ភារៈវាយនភណ្ឌ ស្បែក និងស្បែកជើង ដែក និងដែកថែប​ និងសម្ភារៈសំណង់ជាដើម​។ មន្រ្តី​វៀតណាម​ធ្លាប់​លើក​ឡើង​ថា​ ឱន​ភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​ប្រហែល​ជា​មិន​បង្ក​បញ្ហា​ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ​ទេ​ ដោយសារ​តែ​ទំនិញ​ដែល​វៀតណាម​នាំ​ចូល​ភាគច្រើន​ គឺ​ដើម្បី​បម្រើ​ឱ្យ​ផលិតកម្ម​ក្នុង​ស្រុក​។

គួរ​គូស​បញ្ជាក់​ថា​ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​ពាណិជ្ជកម្ម​រវាង​វៀតណាម និង​ចិន​ នៅ​តែ​មាន​ចំណុច​លេច​ធ្លោ ទោះ​បី​ជា​សេដ្ឋកិច្ច​ពិភព​លោក​ ក៏ដូចជា​ចិន​ផ្ទាល់​ មិន​សូវ​ជា​ដំណើរ​ការ​ស្រួល​បួល​ក៏​ដោយ​។ ​កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគី បានកើនឡើងដល់ ១៧១,២ ប៊ីលាន​ដុល្លារ​ ដោយ​ការ​នាំ​ចេញ​របស់​វៀតណាម​ទៅចិន​ មាន​ជាង ៦០ ប៊ីលាន ខណៈ​ការ​នាំ​ចូល​ពី​ចិន​មក​វិញ​ មាន​ប្រមាណជាង​ ១១០ ប៊ីលាន​ដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម