ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃព្រមានពីការបោកប្រាស់ក្នុងការវិនិយោគ
គណៈកម្មការមូលបត្រ (SEC) នៃប្រទេសថៃ បានព្រមានវិនិយោគិនឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់សេវាកម្មរបស់ប្រតិបត្តិករលក់មូលបត្រ ឧបករណ៍និស្សន្ទ និងទ្រព្យសកម្មឌីជីថលដែលគ្មានអាជ្ញាប័ណ្ណ រួមទាំងប្រតិបត្តិករបរទេស ដោយសារហានិភ័យនៃការបោកប្រាស់ និងការលក់ក្លែងក្លាយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នាថ្ងៃពុធនេះ។

និយតករដដែលបានលើកឡើងថា ក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណបានផ្សព្វផ្សាយសេវាកម្មរបស់ពួកគេតាមរយៈបណ្តាញផ្សេងៗ រួមទាំងតាមស្តង់តាំងពិពណ៌ និងវេទិកាបណ្ដាញសង្គម ដែលខ្លះលើសពីវិសាលភាពនៃការត្រួតពិនិត្យ SEC ដែលបង្កជាហានិភ័យនៃការក្លែងបន្លំ ឬការបោកប្រាស់។
អគ្គលេខាធិការរង និងជាអ្នកនាំពាក្យរបស់ SEC លោក Anek Yooyuen បាននិយាយថា SEC កំពុងតាមដានព្រឹត្តិការណ៍ និងការតាំងពិពណ៌ដែលពាក់ព័ន្ធនឹងការដាស្ក់តង់ សម្រាប់ផ្តល់ «ដំបូន្មានវិនិយោគ» និងការស្នើឱ្យវិនិយោគជាដើម។

លោកបន្តថា ប្រសិនបើប្រតិបត្តិករអាជីវកម្មដែលគ្មានអាជ្ញាប័ណ្ណ ធ្វើសកម្មភាពទាំងនេះ ឬពាក់ព័ន្ធនឹងផលិតផលវិនិយោគដែលគ្មានការអនុម័តសម្រាប់លក់ និងត្រូវបានចាត់ទុកថាខុសច្បាប់ក្រោមច្បាប់ SEC និយតករនឹងស្នើសុំឱ្យអ្នករៀបចំព្រឹត្តិការណ៍បិទស្តង់ទាំងនោះ ហើយបន្តចាត់វិធានការផ្លូវច្បាប់ ដែលអាចឈានទៅដល់ការជាប់ពន្ធនាគារ និងពិន័យជាប្រាក់។
ក្រៅពីសកម្មភាពផ្ទាល់បែបនេះ លោក Anek បានឱ្យដឹងថា SEC បានបិទបណ្ដាញអនឡាញក្លែងបន្លំជាង ១ ៨០០ ករណី នៅលើវេទិកាបណ្ដាញសង្គមផ្សេងៗគ្នា ដូចជា ហ្វេសប៊ុក អ៊ិនស្តាក្រាម ឡាញ និងទីកតុក។ ការក្លែងបន្លំតាមអ៊ិនធឺណិត កើតឡើងគ្រប់ពេលនៅលើបណ្តាញសង្គម ដោយ SEC បន្តព្រមានឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលប្រើល្បិចដើម្បីទាក់ទាញមនុស្សឱ្យផ្ទេរប្រាក់ទៅគណនីបុគ្គលណាមួយ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ