Connect with us

ព័ត៌មានអន្ដរជាតិ

ការ​នាំ​ចូល​អង្ករ​ឥណ្ឌូណេស៊ី​​ កើន​ឡើង​ជាង ១២០ ភាគរយ​ ​ដោយ​ថៃ​ និង​វៀតណាម បន្ត​ផ្គត់ផ្គង់នាំ​មុខ​​គេ​

បានផុស

នៅ

ទីភ្នាក់ងារស្ថិតិកណ្តាលរបស់​ប្រទេស​ឥណ្ឌូណេស៊ី​ (BPS) បាន​រាយការណ៍ថា ឥណ្ឌូណេស៊ី​បាននាំចូលអង្ករចំនួន ៣,០៥ លាន​តោន​ ក្នុង​តម្លៃ​ ១,៩១ ប៊ីលាន​ដុល្លារ​ ចន្លោះ​ពី​ខែ​មករា ដល់​ខែ​សីហា​ ឆ្នាំ​នេះ​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Jakarta Globe កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួន​នេះ បង្ហាញថា​ ការ​នាំ​ចូល​អង្ករ​របស់​ឥណ្ឌូណេស៊ី​បាន​កើន​ឡើង​លើស​លុប​ ប្រមាណ​ ១២១,៣៤ ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​៨ខែ​​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ​

យោងតាមអនុប្រធានផ្នែកស្ថិតិចែកចាយ និងសេវាកម្ម​របស់​ BPS លោក Pudji Ismartini ប្រទេស​ផ្គត់ផ្គង់អង្ករកំពូលទាំង៣​ទៅកាន់ឥណ្ឌូណេស៊ី រួម​មាន​ ថៃ​ (១,១៣ លាន​តោន​ ក្នុង​តម្លៃ​ ៧៣៤,៧៨ លាន​ដុល្លារ​) វៀតណាម (០,៨៧ លាន​តោន ក្នុង​តម្លៃ​ ៥៤២,៨៦ លាន​ដុល្លារ​) និង​ប៉ាគីស្ថាន​ (០,៤៦ លាន​តោន​ ក្នុង​តម្លៃ​ ២៩០,៥៦ លានដុល្លារ)។

ក្រៅតែ​ពីអង្ករ ការនាំចូលសំខាន់ៗរួមមានស្ករ និងស្រូវសាលី។ ឥណ្ឌូណេស៊ី​ បាន​នាំ​ចូល​ស្ករស​ចំនួន ៣,៣៨ លាន​តោន ដែល​មាន​តម្លៃ ២ ​ប៊ីលាន​ដុល្លារ ដោយ​មាន​ប្រទេស​ប្រេស៊ីល​ ថៃ​ និង​អូស្រ្តាលី​ ជា​អ្នក​ផ្គត់​ផ្គង់​ធំ​ៗ​។

បន្ថែម​ពី​នេះ ឥណ្ឌូណេស៊ី​បាន​នាំ​ចូល​ស្រូវ​សាលី ៨,៤៤ លាន​តោន​ ក្នុង​តម្លៃ​ ២,៥៦ ​ប៊ី​លានដុល្លារ ដោយ​មាន​ប្រទេសអូស្រ្តាលី​ កាណាដា និង​អាហ្សង់ទីន នាំ​មុខ​គេ​លើ​ការ​ផ្គត់​ផ្គង់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម