សេដ្ឋកិច្ច
សិប្បកម្មមួយ ជួយទិញគ្រាប់ល្ងពីកសិករប្រមាណជាង១០តោនក្នុងមួយឆ្នាំ ផលិតចេញជាប្រេងសុខភាព
សិប្បកម្មផលិតប្រេង ខេអេចបានកំពុងជួយទិញគ្រាប់ល្ងពីកសិករប្រមាណជាង១០តោនក្នុងមួយឆ្នាំ ដើម្បីផលិតចេញជាប្រេងសុខភាព សម្រាប់ដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជា និងកំពុងសិក្សាបន្ថែមនាំចេញទៅក្រៅប្រទេស។

ជាម្ចាស់សិប្បកម្មផលិតប្រេង ខេអេច ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក ហ៊ូ សុភាព បានប្រាប់ កម្ពុជាថ្មី ថា សិប្បកម្មផលិតប្រេងល្ងរបស់លោក ទើបតែបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ ២០២២ តែប៉ុណ្ណោះ តែអ្វីដែលទទួលបានជោគជ័យលឿន និងឆាប់រហ័យនោះ គឺសិប្បកម្មនេះ កំពុងទទួលបានទីផ្សារខ្ពស់គួរសម តាមរយៈការគាំទ្រផលិតផលរបស់សិប្បកម្មផ្ទាល់។

លោក បន្តថា ជាធម្យមសិប្បកម្មរបស់លោកបានជួយទិញគ្រាប់ល្ងពីកសិករ ប្រមាណជាង១០តោន ឬអាចលើសពីនេះរហូតដល់ចន្លោះពី ៦០ ទៅ ៧០តោន ពីសហគមន៍មួយក្នុងខេត្តបាត់ដំបងមកផលិតជាប្រេងសុខភាព ដើម្បីចូលរួមចំណែកជួយដល់កសិករដែលកំពុងត្រូវការទីផ្សារពីការងារកសិកម្មរបស់ខ្លួនបានមួយកម្រិត។

លោក ហ៊ូ សុភាព បានបញ្ជាក់ទៀតដែរថា សម្រាប់ចក្ខុវិស័យរបស់សិប្បកម្មរបស់លោក នាពេលបច្ចុប្បន្ននេះ គឺធ្វើយ៉ាងណាផលិតប្រេងល្ងដែលមានគុណភាពខ្ពស់ សម្រាប់ចែកចាយជូនប្រជាជនខ្មែរទូទាំងប្រទេសបានប្រើប្រាស់ផលិតផលរបស់ខ្មែរសុទ្ធសាធ ដោយមិនប្រើប្រាស់សារធាតុរក្សាទុក ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ម្ចាស់សិប្បកម្មរូបនេះ បានប្រាប់ឱ្យដឹងទៀតថា ទាក់ទងនឹងអត្ថប្រយោជន៍របស់ប្រេងល្ងវិញ មានលក្ខណៈពិសេសមួយត្រង់ថាវាបានចូលរួមជួយដល់សុខភាពមនុស្សយ៉ាងច្រើនដូចជា៖ បំបាត់ការឈឺចាប់សន្លាក់រ៉ាំរ៉ៃ ជំនួយស្បែក និងឆ្អឹង កាត់បន្ថយកូឡេស្តេរ៉ុលក្នុងសរសៃឈាម ជំនួយបេះដូង និងសម្រួលចង្វាក់បេះដូង ការពារជំងឺមហារីក ជំនួយប្រព័ន្ធរំលាយអាហារ បន្ថយការឈឺចាប់ពេលមករដូវ ជួយឱ្យគេងលក់ស្រួល ជំនួយខួរក្បាល បង្កើនសមត្ថភាពចង់ចាំ និងជំនួយសុខភាពភ្នែក បានថែមទៀតផង។

លោក ហ៊ូ សុភាព បានបន្ថែមទៀតថា ក្រៅពីផលិតផលប្រេងល្ង ក្នុងសិប្បកម្មរបស់លោកក៏បានផលិតប្រេងសុខភាព ជាច្រើនមុខទៀតដែរ ក្នុងនោះមានដូចជា៖ ប្រេងម្ទេស ប្រេងម្រេច ប្រេងសណ្តែកដី ដែលប្រេងទាំងនេះ សុទ្ធសឹងតែជាប្រេងជំនួយដល់សុខភាពអ្នកប្រើប្រាស់។

លោក ក៏ប្រាប់ឱ្យដឹងទៀតដែរថា សម្រាប់ទស្សនវិស័យទៅថ្ងៃខាងមុខ សិប្បកម្មរបស់លោកក៏គ្រោងនឹងពង្រីកការផលិតឱ្យបានកាន់តែច្រើនជាងនេះ ដើម្បីធ្វើយ៉ាងណាឱ្យផលិតផលប្រេងធម្មជាតិកាន់តែមានស្ដង់ដាខ្ពស់ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិបានផងដែរ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?