ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តលើឧស្សាហកម្មថៃធ្លាក់ចុះ ដោយកម្សោយតម្រូវការ គ្រោះទឹកជំនន់
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងកាលពីថ្ងៃពុធថា ទំនុកចិត្តលើឧស្សាហកម្មរបស់ប្រទេស បានធ្លាក់ចុះកាលពីខែសីហា ដោយសារតែតម្រូវការក្នុងស្រុកខ្សោយ តម្លៃផលិតកម្មខ្ពស់ និងគ្រោះទឹកជំនន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

FTI បាននិយាយថា សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្ម បានធ្លាក់ចុះដល់ ៨៧,៧ ពិន្ទុ នៅខែសីហា ពី ៨៩,៣ ពិន្ទុ នៅខែកក្កដា ដែលវាបានកើនឡើងជាលើកដំបូងក្នុងរយៈពេល ៤ ខែ។ FTI និយាយក្នុងសេចក្តីថ្លែងការណ៍ថា តម្រូវការក្នុងស្រុកបានធ្លាក់ចុះ ដែលធ្ងន់ធ្ងរដោយការធ្លាក់ចុះ ២៤ ភាគរយ នៃការលក់រថយន្តសម្រាប់រយៈពេល ៧ ខែដើមឆ្នាំនេះ (អត្រាប្រចាំឆ្នាំ) ដោយសារស្ថាប័នហិរញ្ញវត្ថុរឹតបន្តឹងលើការផ្តល់ប្រាក់កម្ចី។
សហព័ន្ធក៏បាននិយាយផងដែរថា ការនាំចេញបានរងផលប៉ះពាល់ដោយកំណើននៃតម្លៃប្រាក់បាតដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៩ ខែ ធៀបនឹងប្រាក់ដុល្លារអាមេរិក។ ប្រាក់បាត បានឡើងថ្លៃ ២,៣ ភាគរយ ធៀបនឹងប្រាក់ដុល្លារក្នុងឆ្នាំនេះ ដែលធ្វើឱ្យវាក្លាយជារូបិយប័ណ្ណខ្លាំងទី២របស់អាស៊ី បន្ទាប់ពីប្រាក់រីងហ្គីតរបស់ម៉ាឡេស៊ី។ វិស័យនាំចេញនៅតែទទួលរងនូវថ្លៃដឹកជញ្ជូនខ្ពស់ ជាពិសេសផ្លូវទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប។

ជាមួយគ្នានោះ FTI បានបន្តថា ទឹកជំនន់នៅតាមតំបន់មួយចំនួនរបស់ប្រទេសថៃ បានបង្ខូចបង្ខាតដល់វិស័យកសិកម្ម ឧស្សាហកម្ម និងសំណង់។ សហព័ន្ធដដែលបន្ថែមថា រដ្ឋាភិបាលគួរតែមានការគាំទ្រសម្រាប់អាជីវកម្មដែលរងគ្រោះដោយទឹកជំនន់ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលប្រកាសវិធានការគាំទ្រសេដ្ឋកិច្ចនៅឆ្នាំនេះ។
ទោះជាយ៉ាងណាក៏ដោយ FTI បានកត់ត្រាពីកត្តាវិជ្ជមានមួយចំនួនក្នុងខែសីហា រួមទាំងស្ថិរភាពនយោបាយដែលជួយស្ដារទំនុកចិត្តរបស់អ្នកវិនិយោគ និងយុទ្ធនាការជំរុញសេដ្ឋកិច្ចដែលបានធ្វើឡើងពីរដ្ឋាភិបាលមុន៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ