Connect with us

ព័ត៌មានអន្ដរជាតិ

​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ​សម្លឹង​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ច្បាប់ប្រឆាំង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​របស់​អឺរ៉ុប​

បានផុស

នៅ

ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែល​ជា​ប្រទេស​២​ផ្គត់ផ្គង់ដូងប្រេង​ដ៏​ធំ​ផុត​របស់ពិភពលោក បានបង្កើតក្រុមការងាររួមគ្នាមួយ​ក្នុង​គោលបំណង​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ពី​​បទប្បញ្ញត្តិគ្មានការកាប់ព្រៃឈើ (EUDR) របស់សហភាពអឺរ៉ុប។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Jakarta Globe កាលពី​ថ្ងៃ​ពុធ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ខែ​ឧសភា ឆ្នាំ​មុន សហភាព​អឺរ៉ុប​បាន​ចេញ​បទប្បញ្ញត្តិ​មួយ​ដែល​តម្រូវ​ឱ្យ​អ្នក​ផ្គត់​ផ្គង់​បញ្ជាក់​ថា ខ្សែ​សង្វាក់​ផ្គត់​ផ្គត់​របស់​ពួក​គេ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ​ទេ​​ ហើយ​បទប្បញ្ញត្តិ​នេះ​នឹងចូលជាធរមាននៅឆ្នាំក្រោយ។

អនុប្រធានសម្របសម្រួលនៃក្រសួងសេដ្ឋកិច្ច ទទួលបន្ទុកផ្នែកស្បៀងអាហារ និងកសិកម្មរបស់​ឥណ្ឌូណេស៊ី​ លោកស្រី​ Musdhalifah Machmud បាននិយាយថា បទប្បញ្ញត្តិនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញប្រេងដូងឆៅរបស់​ប្រទេស​ទៅកាន់សហភាពអឺរ៉ុប ដែលជា​អតិថិជន​ដ៏​ធំបំផុតមួយរបស់ពិភពលោក។

លោកស្រី​ Musdhalifah បាននិយាយក្នុងកិច្ច​ពិភាក្សា​មួយ​ ដែល​ធ្វើ​ឡើង​នៅសាកលវិទ្យាល័យ Trisakti ក្នុងទីក្រុងហ្សាកាតា ថា​៖ «ក្រុមការងាររួម​ នឹងស្វែងរកដំណោះស្រាយចំពោះការអនុវត្ត EUDR ​ព្រោះវានឹងបង្កបញ្ហាដល់ទាំងប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី»។

មន្រ្តី​ដដែល​បន្ត​ថា​ ​ប្រទេសឥណ្ឌូណេស៊ីជា​ពិសេស​ នឹងពិបាកក្នុងការបំពេញតាមតម្រូវការតាមដាន និងតម្លាភាពរបស់ EU ពីព្រោះខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងដូងឆៅក្នុងស្រុក ពឹងផ្អែកភាគច្រើនលើកសិករនីមួយ​ៗ ដែលខ្វះ​លិខិត​បញ្ជាក់​ សំខាន់​ៗ​។

លើសពីនេះទៀត អ្នកផលិតប្រេងដូងឆៅ ឥណ្ឌូណេស៊ី​ជាច្រើនមិនបានដឹងពី EUDR នោះ​ទេ​ ដូច្នេះពួកគេត្រូវការការបណ្តុះបណ្តាល និងព័ត៌មានបន្ថែម​។ លោកស្រី​ Musdhalifah បាននិយាយថា៖ «យើងត្រូវតែប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតជាសកលដែលចោទប្រកាន់ថា ចម្ការដូងប្រេងមានផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន»។

គួរ​​​បញ្ជាក់​ថា​ ក្រុមការងាររួម​របស់​ឥណ្ឌូណេស៊ី​ និង​ម៉ាឡេស៊ី​ នា​ពេល​កន្លង​មក​ បានធ្វើការពិភាក្សាជាច្រើនជាមួយមន្ត្រីសហភាពអឺរ៉ុប។ អឺរ៉ុបនៅតែជាទីផ្សារនាំចេញធំជាងគេទី ៣ របស់ឥណ្ឌូណេស៊ី បន្ទាប់ពី​ចិន និងឥណ្ឌា ជាមួយនឹងបរិមាណផ្គត់​ផ្គង់​ប្រចាំឆ្នាំប្រមាណ​ពី ៤,២-៤,៣ លាន​តោន​។ ​ក្រៅពីប្រេងដូង ទំនិញ​ឥណ្ឌូណេស៊ីផ្សេងទៀតដូចជាកាកាវ កាហ្វេ កៅស៊ូ និងផលិតផលឈើ ក៏ស្ថិតក្នុងហានិភ័យនៃការរងឥទ្ធិពលពី EUDR ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៦ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម