ព័ត៌មានជាតិ
កម្ពុជាកំពុងសម្លឹងការង្រីកទីផ្សារកសិផលទៅកាន់ទីផ្សារអាមេរិក
សភាពាណិជ្ជកម្មកម្ពុជា និងធុរជនក្នុងស្រុកកំពុងតែនាំយកផលិតកសិកម្មរបស់ខ្លួនដើម្បីពង្រីកទីផ្សារនៅសហរដ្ឋអាមេរិក ស្របពេលដែលតម្រូវការលើផលិតផលខ្មែរកំពុងទទួលបានការពេញនិយម។

លោកតាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកំពុងដឹកនាំបណ្តាគណៈប្រតិភូធរុកិច្ចកម្ពុជា ទស្សនកិច្ចធុរកិច្ចនៅអាមេរិក និងចូលរួមជំនួបពាណិជ្ជកម្មអាមេរិកកម្ពុជាឆ្នាំ២០២៤ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែកញ្ញានេះ។ កម្មវិធណីនេះត្រូវបានសហការរៀបចំដោយ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។
បើយោងតាមសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា៖«ជំនួបពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ជំរុញការនាំចេញផលិតផលកម្ពុជា ទៅក្នុងទីផ្សារសហរដ្ឋអាមេរិក រួមមាន អង្ករ ម្រេច គ្រាប់ស្វាយចន្ទី ដំណាប់ផ្លែឈើ ខ្ញី ដំឡូងជ្វា ត្រីងៀត ទឹកត្រី ទុរេន និង មៀន»។

សម្រាប់ជំនូបពាណិជ្ជកម្មកម្ពុជា-អាមេរិកឆ្នាំ២០២៤ មានការចូលរួមពីក្រុមហ៊ុនកម្ពុជាជាង ៥០ ក្រុមហ៊ុន និងក្រុមហ៊ុនអាមេរិកផ្នែកនាំចូល ចែកចាយ និងផ្សារទំនើប ជាច្រើនក្រុមហ៊ុន ក្នុងវិស័យម្ហូបអាហារ និងផលិតផលកសិកម្ម។
កម្មវិធីបើកជំនូបពាណិជ្ជកម្មកម្ពុជា-អាមេរិក មានការអញ្ជើញចូលរួមពីប្រធានរតនាគាររដ្ឋកាលីហ្វ័រញ៉ា អភិបាលក្រុងឡុងប៊ិច ប្រធានកំពង់ផែក្រុងឡុងប៊ិច និងតំណាងអាជ្ញាធរពាក់ព័ន្ធ។ ក្រៅពីនេះ នឹងមានការធ្វើបទបង្ហាញ ស្តីពីនិន្នាការទីផ្សារ អនុលោមភាពបទប្បញ្ញត្តិ និងប្រព័ន្ធភស្តុភារ ដែលជាព័ត៌មានគន្លឹះសម្រាប់ធុរជនកម្ពុជា ក្នុងការនាំផលិតផលចូលក្នុងទីផ្សារអាមេរិក។

បន្ទាប់មក ធុរជនកម្ពុជា និងអាមេរិក នឹងជួបពិភាក្សាគ្នាដោយផ្ទាល់ ដើម្បីពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការរួម។ ផលិតផលកម្ពុជាដែលយកមកចូលរួមក្នុងកម្មវិធីជំនូបពាណិជ្ជកម្មនេះ។ ទន្ទឹមនឹងនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចទៅកាន់ផ្សារទំនើប និងក្រុមហ៊ុន ចែកចាយផលិតផលនៅទីផ្សារសហរដ្ឋអាមេរិកដើម្បីស្វែងយល់ពីតម្រូវការទីផ្សារ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ ការដោះដូរពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងអាមេរិកសម្រេចបានទឹកប្រាក់ប្រមាណ ៤,៥២៩ពាន់លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២៤កើនឡើង៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន៤,៤០១ពាន់លានដុល្លារកើនឡើង៣,៩%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈការនាំចូលពីអាមេរិកមានទឹកប្រាក់១២៧,៧៨៨លានដុល្លារ កើនឡើង៦,៩%៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ