ព័ត៌មានជាតិ
SERC ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ដើម្បីបង្កើនទំនុកចិត្តដល់វិនិយោគិន
ដើម្បីផ្តល់ទំនុកចិត្តដល់សាធារណជន និងវិនិយោគដែលបានចូលរួមវិនិយោគលើវិស័យមូលបត្រនៅកម្ពុជា និយ័តករមូលបត្រកម្ពុជា (SERC) និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានសម្រេចបាននូវកិច្ចព្រមព្រៀងនៃភាពជាដៃគូរក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.khលើវិស័យមូលបត្រ។
លោក ស៊ូ សុជាតិ អគ្គនាយកនៃ និយ័តករមូលបត្រកម្ពុជា (SERC) ក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី«កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និង ការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រី នៃនិយ័តករមូលបត្រកម្ពុជា» នៅព្រឹកថ្ងៃទី២០ ខែកញ្ញា គ.ស.២០២៤ បានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងដូចជា ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារ Verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារក្នុងវិស័យមូលបត្រ; ផ្តល់ថ្នាល និងសេវាកម្មរដ្ឋាភិបាល ឌីជីថលថ្មីៗបន្ថែមដែលបានអភិវឌ្ឍរួចរាល់ ដើម្បីដាក់ឱ្យប្រើប្រាស់ក្នុង SERC ;និង ផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរបស់ខ្លួន។
លោកបានថ្លែងបន្តទៀតថា៖« និយ័តករមូលបត្រកម្ពុជា ពិនិត្យឃើញពីសក្តានុពល និងភាពចាំបាច់នៃការប្រើប្រាស់ផ្ទាល ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នៅក្នុងវិស័យមូលបត្រកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវនៃឯកសារ បានភ្លាមៗ លុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ នានា សម្រាប់បុគ្គលស្ថិតក្រោមនិយ័តកម្ម SERC ស្របតាមការចង្អុលបង្ហាញនៃ គោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥»។
«យើងរស់នៅក្នុងយុគសម័យដែលកំណត់ដោយភាពជឿនលឿននៃបច្ចេកវិទ្យា ដែលការរួម បញ្ចូលដំណោះស្រាយឌីជីថលមិនមែនគ្រាន់តែជាជម្រើសមួយប៉ុណ្ណោះនោះទេ ប៉ុន្តែគឺជាការចាំបាច់ ដូចនេះ កិច្ចសហប្រតិបត្តិការនេះ ជាការប្តេជ្ញាចិត្តរួមគ្នាអនុវត្តតាមគោលនយោបាយ រដ្ឋាភិបាល និងជាការចាប់ផ្តើមដំណើរដ៏គួរឱ្យកត់សម្គាល់មួយឆ្ពោះទៅកាន់អនាគតឌីជីថលកាន់តែជឿនលឿន តម្លាភាព និងប្រសិទ្ធភាព សម្រាប់វិស័យមូលបត្រកម្ពុជា និងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដ៏រឹងមាំមួយដែលប្រើប្រាស់ថាមពល នៃបច្ចេកវិទ្យា ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ និងវិនិយោគិនកម្ពុជា»។ នេះបើយោងតាមការគូសបញ្ជាក់ពីលោក ស៊ូ សុជាតិ។
លោក ជា សេរីវឌ្ឍ អគ្គលេខាធិការនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានមានប្រសាសន៍ថាគិតត្រឹមថ្ងៃនេះ មានក្រសួង ស្ថាប័នចំនួន ១៩ និងគ្រឹះស្ថានសិក្សាប្រមាណ ៨៤ កំពុងប្រើប្រាស់ផ្ទាល ផ្ទៀងផ្ទាត់ឯកសារ vertygovkh តាមរយៈការដាក់ QR Code ស្តង់ដាលើឯកសារបញ្ជាក់សំខាន់ៗ មានជាអាទិ៍ សញ្ញាបត្រ វិញ្ញាបនបត្រ អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងអនុវត្តការងារបរិវត្តកម្មឌីជីថលផ្សេងទៀត។
បើយោងតាមលោកសេរីវឌ្ឍ ក្រៅពីអត្ថប្រយោជន៍សម្រាប់វិស័យសាធារណៈ ចូលផ្ទៀងផ្ទាត់ឯកសារ verity.gov.kh ក៏ទទួលបាន ការចាប់អារម្មណ៍កាន់តែខ្លាំងពីវិស័យឯកជន និងសាធារណជនទូទៅ ដែលក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នឹងពង្រីកវិសាលភាពនៃការប្រើប្រាស់ឱ្យកាន់តែទូលំ ទូលាយទៅដល់វិស័យឯកជនបន្ថែមទៀត។
លោកថា៖«វិស័យឯកជន ដែលមានបំណងប្រើប្រាស់ផ្ទាលនេះអាចដាក់សំណើមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដើម្បីរៀបចំផែនការដាក់បញ្ចូល QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមផ្ទាលផ្ទៀងផ្ទាត់ឯកសារ verity.gov.kh ផងដែរ»។
«ខ្ញុំសូមបញ្ជាក់ផងដែរថា ចូលផ្ទៀងផ្ទាត់ឯកសារ verity.gov.kh ប្រើសម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល និងទំនុកចិត្តក្នុងការប្រើប្រាស់ ចំណេញពេលវេលា កាត់បន្ថយការចំណាយ ព្រមទាំង ជំរុញការធ្វើបរិវត្តកម្មឌីជីថលសេវាសាធារណៈ ស្របតាមឧត្តមានុវត្តជាអន្តរជាតិ ហើយអាចយកទៅប្រើប្រាស់ តាមតម្រូវការចាំបាច់ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសនោះទេ»នេះបើយោងតាមលោកសេរីវឌ្ឍ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍១៤ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី