Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​នាំចេញ​កៅស៊ូ ១,៧ ប៊ីលាន​ដុល្លារ​ ក្នុង​រយៈ​ពេល​ ៨ ខែ ​

បានផុស

នៅ

ការ​នាំ​ចេញ​កៅស៊ូ​របស់​វៀត​ណាម​ បាន​ឈាន​ដល់​​ជាង​ ១,៧ ​ប៊ី​លាន​ដុល្លារ ​ក្នុង​រយៈ​ពេល​ ៨ ​ខែ​ដើម​ឆ្នាំ​នេះ។ នេះ​បើ​តាម​ការ​ចុះ​​ផ្សាយ​របស់​កាសែត​ Viet Nam News កាល​ពី​ថ្ងៃ​សុក្រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​អត្រាកំណើន​នេះ​ វៀតណាម​រំពឹង​ថា​នឹង​រក​ចំណូល​ប្រចាំ​ឆ្នាំ​បានពី​ ៣-៣,៥​ ប៊ីលាន​ដុល្លារ​ ពី​ការ​នាំ​ចេញ​កៅស៊ូ​នៅ​ឆ្នាំ​នេះ​ ដោយ​កើន​ឡើង​ពី​ ២០០-៤០០ លាន​ដុល្លារ​ បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ​

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម​ ​ប្រទេស​បាន​នាំ​ចេញកៅស៊ូ​ប្រហែល​ ២០៩ ៧២៦ តោន​ នៅ​ខែ​សីហា​ ក្នុង​តម្លៃ​ជិត​ ៣៤៥ លាន​ដុល្លារ​ ដោយ​កើន​ឡើង​ ១២,៧ ភាគ​រយ​ បើគិត​ជា​បរិមាណ​ និង​ ១២ ភាគរយ​ បើ​គិត​ជា​តម្លៃ​ ធៀប​ទៅ​នឹង​ខែ​កក្កដា​។ ​

តម្លៃកៅស៊ូនាំចេញជាមធ្យមគឺ ១ ៦៣៧ ដុល្លារ​/តោន ដោយ​ធ្លាក់​ចុះ​ប្រហែល​ ១,១ ភាគរយ​ ក្នុង​អត្រាប្រចាំ​ខែ​ ប៉ុន្តែ​កើន​ឡើង​ប្រមាណ​ ២៦,៨ ភាគរយ​ ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​។ ​

ទិន្នន័យ​បង្ហាញ​ថា​ ការនាំចេញកៅស៊ូ​របស់​ប្រទេស​ មាន​ប្រហែល​ ១,១២ លាន​តោន​ ក្នុង​តម្លៃ​ ១,៧៦ ប៊ីលាន​ដុល្លារ​ ក្នុង​រយៈ​ពេល​ ៨ ខែ​ដើម​ឆ្នាំ​នេះ ដោយ​ធ្លាក់​ចុះ​ ៧,២ ភាគរយ​ បើ​គិត​ជា​បរិមាណ​ និង​កើន​ឡើង​ ៨,៤ ភាគរយ​ បើ​គិត​ជា​តម្លៃ​ ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម