ព័ត៌មានជាតិ
ក្រុមហ៊ុនវិនិយោគអន្តរជាតិ NextBold Capital ត្រៀមទុនវិនិយោគប្រមាណ១០០លានដុល្លារសម្រាប់វិស័យ SMEs នៅប្រទេស កម្ពុជា វៀតណាម និងឡាវ
NextBold Capital ដែលជាក្រុមហ៊ុនដែលវិនិយោគរួមមានមូលដ្ឋាននៅប្រទេសវៀតណាមកំពុងប្រមូលប្រភពទុនចំនួន ១០០ លានដុល្លារដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងប្រទេស កម្ពុជា វៀតណាម និងឡាវ។

NextBold Capital បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមហ៊ុនកំពុងបង្កើនមូលនិធិដំបូងរបស់ខ្លួនដើម្បីវិនិយោគក្នុងសហគ្រាសធុនតូច និងមធ្យមនៅប្រទេស កម្ពុជា វៀតណាម និងឡាវ ដែលជាទីផ្សារកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច។
យោងតាមសេចក្តីថ្លែងការណ៍៖« យុទ្ធសាស្ត្ររបស់មូលនិធិនេះគ្របដណ្តប់លើការកំណត់គោលដៅសហគ្រាសធុនតូច និងមធ្យមនៅតាមទីក្រុងសំខាន់ៗនៅទូទាំងប្រទេសកម្ពុជា វៀតណាម និងឡាវ ដែលជាទីផ្សារដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សដោយសារតែការកើនឡើងនៃប្រជាជនវណ្ណៈកណ្តាល វប្បធម៌សហគ្រិនដ៏រឹងមាំ និងការកើនឡើងនៃការវិនិយោគបរទេស»។
សម្រាប់មូលនិធិចំនួន១០០ លានដុល្លាររបស់ក្រុមហ៊ុននឹងវិនិយោគលើវិស័យ ការអប់រំ ការថែទាំសុខភាព ទំនិញប្រើប្រាស់ និងសេវាកម្ម ដែលពួកគេមើលឃើញឱកាសសម្រាប់ការផ្លាស់ប្តូរអភិបាលកិច្ច និងការបង្កើនតម្លៃបន្ថែម។

លោក Sjoerd Zwinkels សហនាយកគ្រប់គ្រងនៃ NextBold Capital បានថ្លែងថា៖ «ទីផ្សារនៃប្រទេសទាំងនេះនៅតែត្រូវបានវិនិយោគិនពិភពលោកមិនទាន់មានការចាប់អារម្មណ៍ខ្លាំងក្លានោះទេ ជាពិសេសទៅលើទំហំនៃសហគ្រាសធុនតូច និងមធ្យម។ យើងមើលឃើញសក្ដានុពលដ៏ធំសម្បើមសម្រាប់ការបង្កើនតម្លៃបន្ថែម ដោយការនាំយកនូវប្រភពទុន និងការគាំទ្រផ្នែកប្រតិបត្តិការ»។
សម្រាប់មូលនិធិ ១០០លានដុល្លារដំបូងរបស់ NextBold Capital ដែលត្រូវបានរៀបចំឡើងដើម្បីជំរុញកំណើនសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅទូទាំងអាស៊ីអាគ្នេយ៍។
ជាមួយគ្នានេះដែរ លោក Pedro Baliza ក៏សហដៃគូគ្រប់គ្រងបាននិយាយថា៖«ការវិនិយោគដំបូងរបស់យើងគឺផ្តោតលើក្រុមហ៊ុនដែលមានមូលដ្ឋានគ្រឹះអាជីវកម្មរឹងមាំនៅក្នុងទីផ្សារដែលរីកចម្រើនយ៉ាងឆាប់រហ័ស ដែលយើងមើលឃើញពីសក្តានុពលច្បាស់លាស់សម្រាប់ការគ្រប់គ្រងវិស័យជាមួយនឹងការគាំទ្រប្រតិបត្តិការដ៏ត្រឹមត្រូវ» ។
លោកបានបន្ថែមថា៖«យើងកំពុងមើលឃើញពីសន្ទុះដ៏អស្ចារ្យពីកំណើននៃអាជីវកម្មលក្ខណៈគ្រួសារ និងសហវិនិយោគិនផ្សេងទៀត ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការទាញយកប្រយោជន៍ពីឱកាសរីកចម្រើនដ៏ធំធេងនាពេលខាងមុខ»។

NextBold Capital គឺជាក្រុមហ៊ុនវិនិយោគឯកជនដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយផ្តោតលើការរីកលូតលាស់ SMEs នៅទូទាំងអាស៊ីអាគ្នេយ៍ តាមរយៈការវិនិយោគទុន និងការគាំទ្រប្រតិបត្តិការ។
មូលនិធិនេះត្រូវបានសហការបង្កើតឡើងដោយលោក Sjoerd Zwinkels អតីតនាយកវិនិយោគនៅ Mekong Capital រួមជាមួយនឹងអតីតនាយកប្រតិបត្តិក្រុមហ៊ុន Fitness & Lifestyle Group ដែលគាំទ្រដោយ Quadrant លោក Pedro Baliza និង Jonas Wilbert ដែលនាំមកនូវបទពិសោធន៍ប្រតិបត្តិការ និងការវិនិយោគនានា។ ក្រុមហ៊ុននេះមានបំណងផ្តល់មិនត្រឹមតែដើមទុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជំនាញប្រតិបត្តិការដើម្បីជួយអាជីវកម្មនៅក្នុងទីផ្សារទាំងនេះឲ្យមានមាត្រដ្ឋានប្រកបដោយនិរន្តរភាព៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី