Connect with us

សេដ្ឋកិច្ច

កម្ពុជាកំពុងជំរុញការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅទីផ្សារអឺរ៉ុប និងអារ៉ាប់

បានផុស

នៅ

កម្ពុជាកំពុងជំរុញការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារពិភពលោក ស្របពេលដែររដ្ឋាភិបាលបានកំណត់គោលដៅនៃការនាំចេញដើម្បីធ្វើឱ្យកម្ពុជាក្លាយជាអធិរាជស្វាយចន្ទីនារយៈពេលប៉ុន្មានខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ មានប្រសាសន៍នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ ថា គ្រាប់​ស្វាយ​ចន្ទី​កម្ពុជា​មានគុណភាពល្អ ប្រភេទពូជ M23 មានគ្រាប់ធំ និងរសជាតិឆ្ងាញ់ ដែល​ទីផ្សារ​ពិភព​លោក​កំ​ពុង​តែរង់ចាំគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។

លោក ងិន ឆាយ ថ្លែងថា៖ «យើងនឹងបន្តផ្សព្វផ្សាយ ការនាំចេញគ្រាប់ស្វាយចន្ទីយើង​ទៅប្រទេស​ជា​ច្រើនទៀត ដូចជាទៅប្រទេសអារ៉ាប់ ឬទីផ្សារសហភាពអឺរ៉ុប និងជប៉ុនជាដើម ដើម្បីពង្រីក​ទី​ផ្សារ​​​របស់កម្ពុជាយើងង»។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា​ មានប្រសាសន៍ថា ទីផ្សារនាំចេញស្វាយចន្ទី​កម្ពុជា​ទៅសហភាពអឺរ៉ុប និងអារ៉ាប់ និងប្រទេសជប៉ុន មានកម្រិតតិចតួចនៅឡើយ។ លោកថា បច្ចុប្បន្ន​ទីផ្សារគ្រាប់ស្វាយចន្ទីធំជាងគេគឺប្រទេសវៀតណាម។

គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ ការប្រមូលផលស្វាយចន្ទីកម្ពុជា​សម្រេច​បាន​ប្រមា​ណ​ ៨៧ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមជិត ៨០ ម៉ឺនតោន គិតជាទឹក​ប្រាក់​ប្រមា​ណ​ ១ ពាន់ ២ រយលានដុល្លារ។ នេះបើយោងតាមសមាគមស្វាយចន្ទីកម្ពុជា។

ស្វាយចន្ទី គឺជាកសិផលដ៏សំខាន់​ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ដោយគិតត្រឹម​ឆ្នាំ​២០២៤នេះ ប្រទេស​កម្ពុជា​មានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំង​ប្រ​ទេស​ ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម