ព័ត៌មានជាតិ
អឺរ៉ុបប្តេជ្ញាបន្តជួយលើកកម្ពស់បរិយាកាសធុរកិច្ច និងការដោះដូរពាណិជ្ជកម្មនិងវិនិយោគជាមួយកម្ពុជា
ឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក អ៊ុហ្គូ ទ្រីសម៉ាន់ (Igor Driesmans) បានលើកឡើងថា អឺរ៉ុបនឹងប្រើយុទ្ធសាស្រ្ត Global Gateway ដើម្បីជំរុញការដោះដូរពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគមកម្ពុជាដើម្បីចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបរិយាបន្ន។

ការលើកឡើងរបស់លោកលោកឯកអគ្គរដ្ឋទូតធ្វើឡើងនារសៀលថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤, , ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកហ្គូ ទ្រីសម៉ាន់ បានបង្ហាញជំហរក្នុងការគាំទ្រ និងចូលរួមយ៉ាង សកម្ម ក្នុងការជំរុញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់វិស័យអប់រំ នៅកម្ពុជា ទាំងក្នុងទម្រង់ជាថវិកាគាំទ្រ និងជំនួយបច្ចេកទេស ។
លោកក៏បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រ Global Gateway គឺជា ឧបករណ៍ដ៏មានតម្លៃសម្រាប់ការទាក់ទាញការវិនិយោគរបស់សហភាពអឺរ៉ុប និងជំរុញកំណើនប្រកបដោយចីរភាព។
លោកបានថ្លែងបញ្ជាក់ថា៖«“សហភាពអឺរ៉ុបបានបង្ហាញជំហរប្តេជ្ញាចំពោះភាពជាដៃគូរបស់ខ្លួនជាមួយប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ បែបបៃតង និងឌីជីថល និងរួមដំណើរជាមួយប្រទេសកម្ពុជា ក្នុងការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច ។ យុទ្ធសាស្ត្រវិនិយោគ Global Gateway នឹងក្លាយជាឧបករណ៍របស់សហភាពអឺរ៉ុបសម្រាប់កម្ពុជានៅក្នុងដំណាក់កាលនេះ» ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរាជរដ្ឋាភិបាលអាណត្តិទី ៧ ទោះបីជា ក្នុងកាលៈទេសៈនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងបញ្ហាភូមិសាស្ត្រនយោបាយ, ការគ្រប់គ្រងម៉ាក្រូសេដ្ឋ កិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា បាន និងកំពុងស្ថិតនៅលើគន្លងវិថីដ៏ត្រឹមត្រូវ ដែលកំណើនសេដ្ឋកិច្ច របស់កម្ពុជានៅក្នុងឆ្នាំ ២០២៤ អាចនឹងសម្រេចបានក្នុងរង្វង់ ៦% និងបន្តធានាស្ថិរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសា ធារណៈ ។

លោកក៏បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែក ហិរញ្ញប្បទានលើគ្រប់វិស័យ, ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ចសកល តំបន់អឺរ៉ុប ក៏ដូច ជាតំបន់អាស៊ីដែលបានជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលមកលើសេដ្ឋកិច្ចកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនអំពីវិធានការនានាដែលកម្ពុជាបានដាក់ចេញ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យងើប ឡើងវិញបន្ទាប់ពីវិបត្តិនៃការរាលដាលរបស់ជំងឺកូវីដ ១៩ និងភូមិសាស្ត្រនយោបាយ, ដូចជា វិធានការក្នុងការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ, ការខិតខំពង្រឹងក្នុងការកៀគរចំណូល និងចំណាយសាធារណៈ, ពន្ធដារ, ការគ្រប់គ្រងអថេផរ ណា និងធនាគារ, ការបង្ករបរិស្ថានអំណោយផលសម្រាប់ការវិនិយោគ, ជំរុញការនាំចេញ និងកសិកម្ម ជាដើម ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ