Connect with us

ព័ត៌មានអន្ដរជាតិ

Samsung បន្ថែមការ​វិនិយោគ ១,៨ ប៊ីលាន​ដុល្លារ​នៅ​វៀតណាម​ ​ដើម្បី​ដាក់​រោងចក្រផលិតអេក្រង់ OLED

បានផុស

នៅ

​រដ្ឋាភិបាល​វៀតណាម​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​​ ក្រុមហ៊ុនផលិតអេឡិចត្រូនិកកូរ៉េខាងត្បូង Samsung Display Co គ្រោងនឹង​បន្ថែក​ការ​វិនិយោគ ១,៨ ប៊ីលាន​ដុល្លារ​ នៅ​វៀតណាម​ ដើម្បី​បង្កើត​រោង​ចក្រ​ផលិត​អេក្រង់ ​OLED សម្រាប់រថយន្ត និងឧបករណ៍បច្ចេកវិទ្យា។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលបាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា រោងចក្រថ្មីសម្រាប់ផលិតអេក្រង់សរីរាង្គបញ្ចេញពន្លឺ (OLED) នឹងមានទីតាំងនៅសួនឧស្សាហកម្ម Yen Phong ក្នុងខេត្ត Bac Ninh ភាគខាងកើតនៃ​ទីក្រុងហាណូយ និងនៅជិតរោងចក្រអេឡិចត្រូនិក Samsung ដែលមានស្រាប់។

សេចក្ដីថ្លែងការណ៍​នេះ​ ចេញ​ផ្សាយ​ក្រោយ​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​វៀតណាម​ លោក​ Pham Minh Chinh និងអគ្គនាយកក្រុមហ៊ុន​ Samsung ប្រចាំ​ប្រទេសវៀតណាម​ លោក Choi Joo Ho។

​ទន្ទឹម​នឹង​នេះ​ អាជ្ញាធរខេត្ត Bac Ninh និង​ក្រុមហ៊ុន​ Samsung Display ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Samsung Electronics កាលពីថ្ងៃអាទិត្យ ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាអំពីគម្រោងនេះ ដោយបន្ថែមថា​ វា​នឹងបង្កើន​ការ​វិនិយោគ​សរុបរបស់ក្រុមហ៊ុន Samsung នៅទីក្រុង Bac Ninh ដល់ ៨,៣ ប៊ីលាន​ដុល្លារ​ ពី ៦,៥ ប៊ីលាន​ដុល្លារ​ នា​ពេល​បច្ចុប្បន្ន​។ ​

គួរ​គូស​បញ្ជាក់​ថា​ ​ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វៀតណាម​បានក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏ទាក់ទាញបំផុតមួយសម្រាប់ក្រុមហ៊ុនអេឡិចត្រូនិកផ្សេង​ៗ​។ យោងតាមលោក Choi ក្រុមហ៊ុន Samsung បានបង្កើតរោងចក្រផលិតចំនួន៦ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍មួយ និងអង្គភាពលក់មួយ​ក្នុងប្រទេសវៀតណាម ជាមួយនឹងការវិនិយោគសរុបចំនួន ២២,៤ ប៊ីលាន​ដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម