Connect with us

សេដ្ឋកិច្ច

អ្នកជំនាញថា ការតភ្ជាប់ជើងហោះហើរថ្មីសៀមរាប-សិង្ហបុរី នឹងបង្កើនទេសចរកម្ពុជា

បានផុស

នៅ

លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ បានឱ្យដឹងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤នេះ ថា ការតភ្ជាប់ជើង​ហោះ​ហើរ​​របស់ក្រុមហ៊ុន AirAsia Cambodia ជាមួយអាកាស​យាន​ដ្ឋាន Changi Airport ដែលមាន​មូល​ដ្ឋាននៅប្រទេសសិង្ហបុរី តភ្ជាប់មកខេត្តសៀមរាប​នឹង​បង្កើន​ភ្ញៀវទេសចរបន្ថែម​ទៀតចូល​មក​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ ធី មានប្រសាសន៍ថា៖ «កាលណាយើងមានជើងហោះហើរច្រើន គឺមានការប្រកួត​ប្រជែង អញ្ចឹងតម្លៃសំបុត្រនឹងចុះថ្លៃគួរសម ដែលអាចនឹងឱ្យទេសចរធ្វើដំណើរចូលមកខេត្តសៀម​រាប​ច្រើនជាងមុន»។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានប្រកាសថា ការហោះហើរត្រង់ពីខេត្តសៀមរាប-​សិង្ហបុរី នឹងធ្វើឡើងប្រចាំថ្ងៃ ចាប់ពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងតម្លៃ ១៣៩ ដុល្លារ។

យោង​តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរនៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ មាន​ភ្ញៀវទេស​ចរ​​បរទេស​ជាង ៦៥ ម៉ឺន បានទិញសំបុត្រ​ចូលទស្សនារមណី​យដ្ឋាន​អង្គរ គិតជាទឹក​ប្រាក់​​​ប្រមាណ​​ជាង ៣០ លានដុល្លារ កើនឡើង ៣១,៣៦% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

យោងតាមក្រសួងទេសចរណ៍ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេសជាង ៣,៧៤ លាន​នាក់ កើន​ឡើង ២៣,២​ ភាគ​រយ​​ធៀបនឹង​​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២៣ដែល​មាន​ចំនួន ៣,០៣ លាននាក់។

ក្នុងចំណោមទេសចរជាង ៣,៧៤ លាននាក់ទេសចរថៃឈរនៅ​លំដាប់​លេខរៀងទី ១ មានចំនួន ១ ១៤៧ ៥៣៤ នាក់ កើន ១១,៦% វៀតណាមចំនួន ៧៥៧ ៤៣៧ កើន ៣៧,៤% ចិន ៤៦៣ ៩៨០ នាក់ កើន ៤៥,៧% ឡាវ ២២៤ ៨៧១ កើន ២៩,៣% អាមេរិក ១១៧ ២២៣ នាក់ កើន ១៧%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម