សេដ្ឋកិច្ច
ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯកសារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់
ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រគល់ឯកសារទ្រព្យធានា ជូនអតិថិជនវិញ យ៉ាងយូរត្រឹម ៧ ថ្ងៃ ក្រោយការទូទាត់សងផ្ដាច់។

សារាចរណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា៖ «ក្នុងគោលបំណងរួមចំណែកដល់ការរក្សាទំនុកចិត្តរបស់អតិថិជនចំពោះប្រព័ន្ធ ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ឱ្យផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងលិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជនក្នុងរយៈពេលយ៉ាងយូរ ០៧ ថ្ងៃ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សងឥណទានចប់ជាស្ថាពរ»។
នៅក្នរយៈពេល ៧ ខែ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៤ សមាគមធនាគារនៅកម្ពុជាទទួលបណ្ដឹងចំនួន ១១៧ ករណី ក្នុងនោះបានដោះស្រាយ និងសម្របសម្រួលរួចរាល់ចំនួន ៩៩ ករណី។

លោក សុខ ចាន់ នាយកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសារធារណៈនៃសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងថា ករណីបណ្តឹងទាំងនេះភាគច្រើនគឺពាក់ព័ន្ធនឹងការស្នើសុំបង់ផ្តាច់, ការដកទ្រព្យធានាឥណទាន, សមត្ថភាពនៃការបង់សងត្រឡប់ឥណទាន, ការស្នើសុំអនុគ្រោះ និងការការស្នើសុំរៀបចំឥណទានឡើងវិញ។
លោក សុខ ចាន់ បញ្ជាក់ថា បន្ទាប់ពីសមាគមជួយសម្របសម្រួល គ្រឹះស្ថានហិរញ្ញវត្ថុ បានចូលរួមសហការក្នុងការដោះស្រាយជាមួយអតិថិជនបានទាន់ពេលវេលា។
យោងតាមរបាយការណ៍របស់ការិយាល័យធានាឥណទានកម្ពុជា (CBC) បានបង្ហាញថា គិតត្រឹមរយៈពេល ៣ ខែត្រីមាសទី២ ឆ្នាំ២០២៤ គុណភាពឥណទានរបស់អាជីវកម្មខ្នាតតូចមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើងគណនីប្រាក់កម្ចី និងការសងត្រឡប់យឺតលើសពី ៣០ ថ្ងៃ កើនឡើងរហូតដល់ជាង ៨%។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ មានអតិថិជនប្រមាណ ៥ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះឥណទានអតិថិជនបានកើន ២,៦% ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៨,៩ ប៊ីលានដុល្លារ៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា