Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីទេសចរណ៍ដឹកនាំគណៈប្រតិភូ ចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន

បានផុស

នៅ

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បាន​អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-Asean EXPO Tuorism Exhibition ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុង Guilin ខេត្ត Guangxi សាធារណៈរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍ទេសចរណ៍ចិន-អាស៊ានរៀបចំឡើងក្រោមប្រធានបទ “សមាហរណកម្មស៊ីជម្រៅ​នៃវប្បធម៌ និងទេសចរណ៍ រួមគ្នា​កសាងខ្សែក្រវាត់ និងផ្លូវ” នៅទីក្រុងគួយលីន ខេត្តក្វាងស៊ី (GuangXi) សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងនាមជាប្រទេសកិត្តិយស លោក ហួត ហាក់ នឹងថ្លែងសុន្ទរកថាក្នុងពិធីបើក ស្តីអំពីវឌ្ឍនភាព​វិស័យទេសចរណ៍កម្ពុជា ការបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិ​ការចិន-អាស៊ាន និងជំរុញការផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤”  ជាពិសេស​ដើម្បីបន្តជំរុញការអនុវត្ត “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ឱ្យកាន់តែទូលំ​ទូលាយ​ទៅកាន់ទីផ្សារចិន និងអន្តរជាតិ។

សូមជំរាបផងដែរថា កម្ពុជាបានជ្រើសរើសយកខេត្តសៀមរាបចូលរួមផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាន​នីង សាធារណរដ្ឋប្រជាមានិតចិន។

ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកាផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគរវាងបណ្ដា​ប្រទេស​ជា​សមាជិកអាស៊ាន និងប្រទេសចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម