ព័ត៌មានអន្ដរជាតិ
វៀតណាមកំណត់គោលដៅឱ្យមានរោងចក្រផលិតបន្ទះឈីប ត្រឹមឆ្នាំ ២០៣០
វៀតណាមបានកំណត់គោលដៅឱ្យមានរោងចក្រផលិតបន្ទះឈីបខ្នាតតូចមួយ និងរោងចក្រដំឡើងការវេចខ្ចប់ និងសាកល្បងបន្ទះឈីប (APT) ចំនួន ១០ នៅត្រឹមឆ្នាំ ២០៣០ ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះព្យាយាមបញ្ជ្រៀតខ្លួនចូលឱ្យជ្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor កាលពីថ្ងៃចន្ទ។

ជាមួយគ្នានេះ វៀតណាមក៏មានគោលបំណងផលិតបន្ទះឈីបឯកទេសជាច្រើនសម្រាប់វិស័យមួយចំនួនផងដែរ។ នេះបើយោងទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍គ្រឿងអេឡិចត្រូនិករបស់ប្រទេសរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យសម្រាប់ឆ្នាំ ២០៥០ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃសៅរ៍។
គួរគូសបញ្ជាក់ថា បច្ចុប្បន្ន វៀតណាមមិនទាន់មានរោងចក្រផលិតបន្ទះឈីបនៅឡើយទេ។ យ៉ាងណាមិញ ក្រុមហ៊៊ុនផលិតបន្ទះឈីបយក្សជាច្រើន ដូចជា ក្រុមហ៊ុន Intel ក្រុមហ៊ុន Amkor Technology និងក្រុមហ៊ុន Hana Micron បានដាក់ប្រតិបត្តិការរោងចក្ររដំឡើងការវេចខ្ចប់ និងសាកល្បងបន្ទះឈីបរបស់ខ្លួននៅក្នុងប្រទេសនេះ។

មួយនៅក្នុងគោលដៅសំខាន់ វៀតណាមមានបំណងចង់ទាក់ទាញក្រុមហ៊ុនរចនាបន្ទះឈីប យ៉ាងហោចណាស់ ឱ្យបាន ១០០ ក្រុមហ៊ុន នៅត្រឹមឆ្នាំ ២០៣០ ខណៈរំពឹងថា ប្រាក់ចំណូលប្រចាំឆ្នាំពីឧស្សាហកម្មបន្ទះឈីប នឹងកើនដល់ ២៥ ប៊ីលានដុល្លារនៅឆ្នាំ ២០៣០ ហើយចំណូលពីឧស្សាហកម្មអេឡិចត្រូនិក រំពឹងថានឹងកើនដល់ ២២៥ ប៊ីលានដុល្លារ នៅ រយៈពេលដូចគ្នា។
បើតាមកាសែត The Investor យុទ្ធសាស្ត្ររបស់វៀតណាម គឺធ្វើយ៉ាងណាឱ្យប្រទេសមានប្រព័ន្ធអេកូឡូស៊ីបន្ទះឈីប ដែលអាចផ្គត់ផ្គង់សម្រាប់ប្រទេសខ្លួនឯងគ្រប់គ្រាន់ និងនាំមុខក្នុងផ្នែកមួយចំនួននៃសង្វាក់ផ្គត់ផ្គង់បន្ទះឈីប៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?