ព័ត៌មានអន្ដរជាតិ
ផលិតកម្មស្ករសថៃ ធ្លាក់ចុះជាង ២០ ភាគរយ ក្នុងឆ្នាំប្រមូលផល ២០២៣ និង ២០២៤
ផលិតកម្មស្ករសរបស់ប្រទេសថៃ បានធ្លាក់ចុះ ២០,៣៧ ភាគរយ ក្នុងឆ្នាំប្រមូលផល ២០២៣/២៤ មកនៅត្រឹម ៨,៨ លានតោន។ នេះបើតាមការឱ្យដឹងកាលពីថ្ងៃចន្ទរបស់លោក Virit Viseshsinth ដែលជាប្រធានការិយាល័យក្រុមប្រឹក្សាស្ករ និងអំពៅថៃ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចុះផ្សាយសម្ដីរបស់លោក Virit ដែលបាននិយាយបន្ថែមថា ផលិតកម្មដដែលនឹងកើនឡើងវិញនៅឆ្នាំក្រោយ ដោយថៃរំពឹងថានឹងផលិតស្ករសបានចំនួន ១០,៣៩ លានតោន ដែលស្មើនឹងកំណើនប្រមាណ ១៨ ភាគរយ។
ថៃដែលជាប្រទេសនាំចេញស្ករសដ៏កំពូលមួយរបស់ពិភពលោក ត្រូវផ្គត់ផ្គង់ស្ករសប្រមាណ ២,៥ លានតោន សម្រាប់ការប្រើប្រាស់ក្នុងស្រុក ខណៈនៅសល់ប៉ុន្មានត្រូវនាំចេញ។ ប្រទេសនេះឈរលើចំណាត់ថ្នាក់លេខ៣ លើការនាំចេញស្ករសបន្ទាប់ពីប្រេស៊ីល ដែលឈរលើកំពូលតារាង និងឥណ្ឌា។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន អង្គការស្ករសអន្តរជាតិ (ISO) បានប៉ាន់ស្មានថា ផលិតកម្មស្ករសសកលទំនងជានឹងធ្លាក់ចុះ ១,២១ ភាគរយ សម្រាប់រដូវកាលប្រមូលផល ២០២៣-២០២៤ ដែលចាប់ផ្ដើមពីខែតុលា ឆ្នាំមុន ខណៈទីផ្សារសកលរំពឹងថានឹងប្រឈមមុខនឹងឱនភាពនៃការផ្គត់ផ្គង់ប្រមាណ ២,១១៨ លានតោន ដោយសារការប្រើប្រាស់កើនឡើង។
គេមើលឃើញថា ការធ្លាក់ចុះនៃផលិតកម្មស្ករសនៅឆ្នាំ ២០២៣/២៤ បានផ្សារភ្ជាប់ទៅនឹងកត្តាច្រើនយ៉ាង មិនថានៅក្នុងប្រទេសថៃ ឬទូទាំងពិភពលោកនោះទេ។ យោងតាមរបាយការណ៍ទស្សនវិស័យឧស្សាហកម្មស្ករសសម្រាប់ឆ្នាំ ២០២៤-២០២៦ ដែលចេញផ្សាយដោយស្ថាប័នស្រាវជ្រាវ Krungsri Research នៃធនាគារពាណិជ្ជកម្មថៃ Ayudhya ការធ្លាក់ចុះនេះត្រូវបានរួមចំណែកមួយភាគធំដោយគ្រោះរាំងស្ងួត ដែលបណ្ដាលមកពីបាតុភូតិអាកាសធាតុ អែលនីណូ។ យ៉ាងណាមិញ ផលិតកម្មនឹងស្ទុះងើបឡើងវិញ នៅឆ្នាំផលិតកម្មបន្ទាប់ នៅពេលដែលបាតុភូតអាកាសធាតុ ឡា នីណា ចូលមកដល់ ដោយនាំមកនូវទឹកភ្លៀងដ៏សមប្រកបសម្រាប់ប្រទេសដាំដុះអំពៅជាច្រើន៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ