Connect with us

សេដ្ឋកិច្ច

តម្លៃស្រូវលក់បានជាង ១ ០០០ រៀល ក្នុងមួយគីឡូក្រាម នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង

បានផុស

នៅ

រហូតមកដល់ពេលនេះ កសិករមួយចំនួនតូចនៅតែត្អូញត្អែថា តម្លៃស្រូវនៅតែបន្តធ្លាក់ចុះ តែកសិករភាគច្រើនអាច​ទួលយកបាន ក្នុងតម្លៃលក់បច្ចប្បន្ន ទាំងលក់នៅស្រែ និងដឹកដល់រោងម៉ាសុីនផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សិទ្ធិ មន្ត្រីកសិកម្មបានឱ្យដឹងថា កសិករដែលត្អូញត្អែ លើបញ្ហាស្រូវពួកគេធ្លាក់តម្លៃ គឺមិនផ្តោតលើទីផ្សារនោះឡើយ គឺមកពីកត្តាគុណភាពគ្រាប់ស្រូវតែប៉ុណ្ណោះ នេះជាបញ្ហាចោទ។

បើតាមការសាកសួរ កសិករនៅក្នុងស្រុកចំនួន៣ គឺស្រុកគាស់ក្រឡ ស្រុកសង្កែ និងមោងឫស្សី បានឲ្យកម្ពុជាថ្មីដឹង ប្រហាក់ប្រហែលគ្នាថា តម្លៃស្រូវបើគឹតតាំងពីថ្ងៃទី២៣រហូតដល់២៤កញ្ញានេះ ពួកគាត់នៅតែអាចទទួលយកបាន ព្រោះតម្លៃឆ្នាំនេះ ប្រហាក់ប្រហែលគ្នាឬលើសបន្តិចបន្តួចជាងឆ្នាំមុន។

លោក ម៉ាប់ កសិករនៅស្រុកមោងឬស្សីបញ្ចាក់ថា៖ «តាមពិតទៅកសិករណាក៏ចង់បានថ្លៃដែរ តែយើងត្រូវមើល ទៅលើគុណភាពគ្រាប់ស្រូវរបស់យើងថា វាមានស្ពោតដែរទេ នេះជាកត្តាសំខាន់ដែលឈ្មួញគេត្រូវតែពិនិត្យ មុននឹងគេទិញ យកទៅលក់បន្ត ដើម្បីចែករំលែកគ្នាចំណេញ យើងមិនអាចចោទទៅលើទីផ្សារទាំងស្រុងនោះទេ»។

បើតាមការអះអាងពីម្ចាស់ រោងម៉ាស៊ីនកែច្នៃស្រូវអង្ករក្រុមហ៊ុនបៃតងភីអិលស៊ី​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ បានឲ្យដឹងដែរថា តម្លៃស្រូវទិញ​នៅស្រែ ស្រូវប្រភេទOM 5451លេខ១​ តម្លៃ ១០០០៛/គីឡូក្រាម លេខ២​ ចន្លោះពី ៩៥០-៩៧០៛/ គីឡូក្រាម, ស្រូវស្រង៉ែ លេខ​១ តម្លៃ១០៦០៛/គីឡូក្រាម លេខ​២ តម្លៃ១០១០៛/គីឡូក្រាម, ស្រូវសែន​ក្រអូប​ លេខ​១​ តម្លៃ១៣៧០៛/គីឡូក្រាម, លេខ​២​ តម្លៃ១៣៤០៛/គីឡូក្រាម។

ហើយតម្លៃស្រូវទិញ​នៅរោងម៉ាសុីនផ្ទាល់ ស្រូវ OM 5451 លេខ​១​ តម្លៃ១០៤៧៛/គីឡូក្រាម,លេខ​២​តម្លៃ១០៤៥៛/គីឡូក្រាម, ស្រូវស្រង៉ែ លេខ​១​ តម្លៃ១១០៩៛/គីឡូក្រាម លេខ​២​ តម្លៃ១០៩៦៛/គីឡូក្រាម, សែន​ក្រអូប​ លេខ​១​ តម្លៃ១៤៤០៛/គីឡូក្រាម លេខ​២​ តម្លៃចន្លោះពី ១៤០០-១៤២០៛/គីឡូក្រាម។

មន្ត្រីកសិកម្មថា បើសិនជាមានឈ្មួញណាទិញនៅស្រែក្រោមតម្លៃកំណត់ ដោយរោងម៉ាសុីនខាងលើ បងប្អូនអាចទាក់ទងទៅម្ចាស់ឬក្រុមការងាររោងម៉ាសុីនបាន៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
KOICA
ព័ត៌មានជាតិ១១ នាទីutes មុន

អង្គការ KOICA ចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរចៀសផុតពីជំងឺឆ្លង និងមិនឆ្លងផ្សេងៗ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ស៊ុយអែត ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ ១,៦​ពាន់​លានដុល្លារ​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ១៥ នាទីutes មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី​​ចាប់ផ្តើម​ឲ្យកេណ្ឌទ័ពថ្មី​​​​ក្នុង​កាតព្វកិច្ច​យោធា ចំនួន​១៦ម៉ឺន​​នាក់​ចាប់ពីថ្ងៃ១មេសា​នេះ​

សេដ្ឋកិច្ច២ ម៉ោង មុន

តម្លៃសាំងលក់រាយកើនឡើងបន្តិច នៅដើមខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម