Connect with us

សេដ្ឋកិច្ច

ថ្នាក់ដឹកនាំ CDC រំលេចឱកាសវិនិយោគកម្ពុជាប្រាប់ធុរជនអាមេរិក

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូអមដំណើរ ចូលជួបពិភាក្សាការ​ងារជាមួយ គណៈប្រតិភូសភា​ពាណិជ្ជកម្ម​ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក Crisostomo G. Ibarra ទីប្រឹក្សាផ្នែកច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈប្រតិភូកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់​សភាពាណិជ្ជកម្ម​ទីក្រុងសាន់ហ្វ្រាន់​ស៊ីស្កូដែលជាម្ចាស់ផ្ទះ និងបានជជែកពិភាក្សាផ្លាស់ប្តូរយោបល់ ចែក​រំលែកបទពិសោធន៍​លើបច្ចុប្បន្នភាពនៃការធ្វើពាណិជ្ជកម្មទាំងនៅកម្ពុជា និងនៅក្នុងទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូផ្ទាល់។

ចំពោះគោលដៅចម្បងនៃជំនួបពិភាក្សានេះ គឺដើម្បីបង្ហាញពីឱកាសនៃការវិនិយោគនៅកម្ពុជា ក៏ដូច​ជាក្របខ័ណ្ឌគោលនយោបាយវិនិយោគថ្មីៗ វិធីសាស្រ្តគាំទ្រអាជីវកម្ម និងការត្រៀម​ខ្លួន​ដើម្បីបម្រើវិនិយោគិនឱ្យបានទាន់ពេលរបស់កម្ពុជា ដែលជាប្រទេសមានទីតាំងយុទ្ធសាស្ត្រ នៅចំកណ្តាលអាស៊ាន។

មួយផ្នែកទៀត គោលដៅនៃជំនួបនេះ សំដៅសម្រប​សម្រួល​ទំនាក់​ទំនងរវាងសហរដ្ឋអាមេរិក កាណាដា ជាមួយនិងក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដើម្បីកំណត់អត្តសញ្ញាណដៃគូពាណិជ្ជកម្ម​ដែលមានសក្តានុពល។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលនានា របស់ព្រះរាជា​ណា​ចក្រកម្ពុជា ដោយសង្កត់ធ្ងន់លើសុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈ​សម្បត្តិគ្រប់គ្រាន់ និងត្រៀមរួចរាល់សម្រាប់​បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមាន​ភាពសម្បូរបែប និងប្រទាក់ក្រឡា។

បន្ថែមពីនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការច្រកចេញចូលតែមួយក្នុងការសម្របសម្រួល ជាមួយនឹងបែបបទនៃការវិនិយោគដែលមានភាពបត់បែន សំដៅលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមាន ជវភាព ភាពទាក់ទាញ ភាពអំណោយផលខ្ពស់ និងអនុគ្រោះបំផុតសម្រាប់វិនិយោគិនបរទេសផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

សិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ទទួលការចាប់អារម្មណ៍ខ្លាំង ខណៈសំបុត្រទស្សនាថ្ងៃនេះ និងថ្ងៃសៅរ៍ លក់អស់ហើយ

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងអប់រំ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំជាមួយសាកលវិទ្យាល័យប៉េកាំង

ព័ត៌មានជាតិ២៦ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសាលាគរុកោសល្យ និងសាលារៀនជំនាន់ថ្មី ដាក់បញ្ចូលកម្មវិធីបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតក្នុងកម្មវិធីសិក្សា

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

វិបត្តិមីយ៉ាន់ម៉ា៖ ជនស៊ីវិលស្លាប់ក្នុងការវាយប្រហារតាមអាកាស ខណៈជនជាតិរ៉ូហ៊ីងយ៉ារត់ភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ

ជីវិតកម្សាន្ដ២៩ នាទីutes មុន

Justin បញ្ចាក់ការពិតដែល Unfollow ភរិយា ទោះមានមន្ទិលថា ចំណងស្នេហ៍រង្គោះរង្គើក្ដី

Sokha Hotels

ព័ត៌មានពេញនិយម