Connect with us

សេដ្ឋកិច្ច

ខេត្តចំនួន ៣ របស់កម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីធំជាងគេ

បានផុស

នៅ

ខេត្តចំនួន ៣ របស់កម្ពុជា មានផ្ទៃដី​ដាំដុះ​ស្វាយ​​​​​ចន្ទីធំជាងគេរួមាន ខេត្តកំពង់ធំ មានផ្ទៃដី​ ដាំដុះចំនួន ១៤៧.៧០៣ ហិកតា ខេត្តរតនគិរីផ្ទៃដីចំនួន ១០៤.០០០ ហិកតា និងខេត្ត​ក្រចេះ​ទំហំផ្ទៃដីចំនួន ១០២.៥២០ ហិកតា។​ នេះបើយោង​តាមទិន្នន័យរបស់អគ្គនាយកកដ្ឋាន​កសិកម្ម​នៅឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបង្ហាញថា គិតត្រឹមឆ្នាំ២០២៤នេះ កម្ពុជា​មានផ្ទៃ​ដីដាំដុះដំណាំស្វាយ​ចន្ទីជាង ៥៨ម៉ឺន​ហិកតា នៅទូ​ទាំង​ប្រទេស ដែលអាចផ្ដល់​ទិន្ន​ផលជាមធ្យមប្រមាណ ១,៥តោន ក្នុងមួយហិកតា។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កម្ពុជានឹងក្លាយជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាង​គេលើពិភពលោកនៅក្នុងឆ្នាំ ២០៣០។

លោក តូច ប៊ុនហួរបានបញ្ជាក់ថា៖ «កម្មវិធីគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ កំណត់ថា នៅក្នុងឆ្នាំ ២០២៧ ឱ្យតែកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានយ៉ាងតិចត្រឹម ២៥% ប៉ុន្តែសន្ទស្សន៍រយៈពេល ៣ ឆ្នាំចុងក្រោយនេះ (២០២២-២០២៤) ឃើញថា មានការវិនិ​យោគទៅលើការកែច្នៃច្រើន រហូតមកដល់ពេលនេះស្ទុះដល់ ១០% អញ្ចឹងចន្លោះពេល ៣ ឆ្នាំ ទៀត ២៥% នឹងឈានទៅដល់»។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា ទិន្នផលស្វាយចន្ទីកម្ពុជា​នឹងមាន​ការកើនឡើងនៅឆ្នាំខាងមុខ ខណៈបច្ចុប្បន្ន កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេស​ផលិត​​ស្វាយចន្ទីឆៅធំបំផុតលើពិភពលោក។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៤ កម្ពុជាផលិត​គ្រាប់​ ​​ស្វាយចន្ទីឆៅបានជាង ៨៧ ម៉ឺន​តោន និងនាំចេញទៅវៀតណាមប្រមាណ ៨០ ម៉ឺនតោន គិតជាទឹក​ប្រាក់ប្រមាណ ១ ពាន់ ២ រយលានដុល្លាអា​មេរិក ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់​លេខ​២ ជាប្រទេសនាំចេញ​ស្វាយ​ចន្ទី​ច្រើន​​ជាង​គេលើ​ពិភពលោក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៦ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

Sokha Hotels

ព័ត៌មានពេញនិយម