Connect with us

សេដ្ឋកិច្ច

សាច់ជ្រូក សាច់មាន់ មិនឡើងថ្លៃទេ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានឱ្យដឹងថា ស្ថានភាពតម្លៃសាច់ជ្រូក មាន់ ទា នៅលើទីផ្សារមានភាពល្អប្រសើរ ពោលគឺមិនមានការឡើង​ថ្លៃនោះ​ទេ នាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា៖ «នៅរដូវកាន់បិណ្ឌឆ្នាំនេះ តម្រូវការសាច់របស់យើងក៏អត់ខ្វះ តម្លៃក៏អត់​ឡើង ឆ្នាំនេះល្អប្រសើរមែនទែនហើយ អត់មានបញ្ហាអ្វីទេ»។

លោក ម៉ូវ ឃាង ម្ចាស់សត្តឃាតដ្ឋាននៅក្រុងតាខ្មៅបានឱ្យដឹងដែរថា តម្លៃសាច់ជ្រូកមិន​មាន​ការ​​ឡើងថ្លៃទេ នៅរដូវបុណ្យភ្ជុំឆ្នាំនេះ ដោយលោកអះអាងថា នៅតែមានការនាំចូល​សាច់​បង្កក​​។

លោក ម៉ូវ ឃាងបញ្ជាក់ថា៖ «សាច់បង្កកនៅតែមាននាំចូល ដល់អញ្ចឹងធ្វើឱ្យតម្លៃក៏ឡើងអត់រួច បរិមាណ​ក៏មិន​ច្រើន កន្លែង​ខ្ញុំមានការធ្លាក់ចុះចំនួនជ្រូកបន្តិចផង ជ្រូកតាមក្រុមហ៊ុនមួយចំនួន កាល​ណា​បើជ្រូកយើងលក់អស់ស្ដុកបានន័យ ថា គីឡូរបស់វាធម្មតា ដូចថា ១១០ គីឡូ គេចាប់​ចេញ​ពីក​សិដ្ឋាន តែឥឡូវឃើញគីឡូឡើងដល់ជិត ១៣០ ហើយ ចឹងបាន​ន័យថា ជ្រូកនៅ​សល់ច្រើន ជ្រូកហ្នឹងចាល់លក់អត់ទាន់»។

បច្ចុប្បន្នតម្លៃសាច់ជ្រូករស់ចន្លោះពី ៩.០០០ រៀល ទៅ ១០.​០០០ រៀល ក្នុងមួយគីឡូក្រាម។ ចំណែកសាច់ជ្រូកនៅលើទីផ្សារ ចន្លោះពី ១៦.០០០ រៀលក្នុងមួយគីឡូក្រាម ដល់ ២.៥០០០ រៀល ​​ទៅតាមប្រភេទសាច់។ ចំណែកឯសាច់មាន់មានតម្លៃ ១៥.០០០ រៀល ក្នុងមួយគីឡូ​ក្រាម។

យោងតាមសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជាមានតម្រូវការសាច់ជ្រូកប្រមាណ ៨ ពាន់ក្បាល ទៅ ៩ ពាន់ក្បាលក្នុងមួយថ្ងៃនៅទូទាំងប្រទេស៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម