សេដ្ឋកិច្ច
សិប្បកម្មដូងតាកែវ បច្ចុប្បន្នអាចកែច្នៃដូងទុំ ចេញជាផលិតផលប្រើប្រាស់បានប្រមាណជាង១០មុខ
សិប្បកម្មមួយ ស្ថិតនៅ ស្រុកត្រាំកក់ ខេត្តតាកែវ បានកែច្នៃដូងទុំជាផលិតសម្រាប់ប្រើប្រាស់ប្រមាណជាង១០មុខ ដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជា និងកំពុងទទួលបានការគាំទ្រពីអតិថិជិន។

ជាប្រធានសិប្បកម្មដូងតាកែវ លោក មាគ ស៊ន បានប្រាប់ កម្ពុជាថ្មី ថា សិប្បកម្មរបស់លោកបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។ លោក បន្តថា ដំបូងឡើយ សិប្បកម្ម គ្រាន់មានទីតាំងតូចមួយនៅក្នុងរាជធានីភ្នំពេញ ដោយផលិតត្រឹមតែស្ករគ្រាប់ដូង តែប៉ុណ្ណោះ។

លោក មាគ ស៊ន បានប្រាប់ឱ្យដឹងទៀតថា សម្រាប់ពេលបច្ចុប្បន្នសិប្បកម្ម អាចមានលទ្ធភាពកែច្នៃដូងទុំ ចេញជាផលិតផលប្រើប្រាស់ប្រមាណជាង ១០មុខ ក្នុងនោះមានដូចជា៖ ប្រេងដូង សាប៊ូ ក្រែមលាបស្បែក មីរសជាតិដូង និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតដូចជា៖ ថូផ្កា ប៉ាន់តែ និងស្បែកជើង ជាដើម។

លោក បន្ថែមទៀតថា សម្រាប់ទីផ្សារនាពេលបច្ចុប្បន្នផលិតផលដែលផលិតចេញពីដូងទុំនេះ អាចផ្គត់ផ្គង់បានមួយចំណែកក្នុងទីផ្សារក្នុងប្រទេសកម្ពុជា និងអាចជួយដល់ប្រជាសហគមន៍ក្នុងមូលដ្ឋាន ដែលភាគច្រើនសុទ្ធសឹងតែជាជនពិការ និងស្រ្ដីមេផ្ទះ ស្វែងរកចំណូលតាមរយៈការកែច្នៃដូងទុំ ចេញជាផលិតផលប្រើប្រាស់ទាំងនេះ។

លោក មាគ ស៊ន បានបញ្ជាក់ទៀតថា សម្រាប់ចក្ខុវិស័យទៅថ្ងៃអនាគត សិប្បកម្មរបស់លោកក៏គ្រោងនឹងកែច្នៃដូងទុំ និងស្រកីដូង ចេញជាផលិតផលប្រើប្រាស់ឱ្យបានកាន់តែច្រើនមុខ ដោយធ្វើយ៉ាងណាកែច្នៃដូងទុំ ឱ្យអស់លទ្ធភាព។

លោក មាគ ស៊ន ក៏សូមលើកទឹកចិត្តដល់ប្រជាជនខ្មែរ ចូលរួមប្រើប្រាស់ផលិតរបស់ខ្មែរឱ្យបានកាន់តែច្រើន ដើម្បីជួយដល់ប្រជាសហគមន៍ក្នុងមូលដ្ឋាន អាចមានលទ្ធភាពស្វែងរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានតាមរយៈជំនាញ និងមុខរបរ កែច្នៃដូងទុំ ទាំងអស់នេះ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?