ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅភាគខាងជើងថៃ បង្កការខាតបងរហូតដល់ ៣ ប៊ីលានបាត
រដ្ឋាភិបាលថៃបានប៉ាន់ស្មានថា ទឹកជំនន់នៅភាគខាងជើងប្រទេសដែលកំពុងបន្តអូសបន្លាយ បានបង្កការខាតបង់រហូតទៅដល់ ៣ ប៊ីលានបាត ឬប្រមាណ ៩១,៨៦ លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នាថ្ងៃពុធនេះ។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Julapun Amornvivat បាននិយាយកាលពីម្សិលមិញថា ទឹកជំនន់នៅភាគខាងជើងបានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែទឹកជំនន់ភ្លាមៗ។ លោកបន្តថា៖ «សំណាងល្អ វាមិនបានយូរ»។
លោក Julapun បានថ្លែងថា ការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ បានប៉ាន់ប្រមាណជាបឋមថា ទឹកជំនន់នៅភាគខាងជើងបានបណ្តាលឱ្យមានការខូចខាតប្រហែល ៣ ប៊ីលានបាត។ លោក Julapun បាននិយាយថា ការខូចខាតមិនបានរីករាលដាលទ្រង់ទ្រាយធំ ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ យ៉ាងខ្លាំងនោះទេ។

ទន្ទឹមនឹងនោះ ស្ថាប័នពាក់ព័ន្ធថៃកំពុងបន្តខិតខំជួយ និងផ្តល់សំណងដល់ជនរងគ្រោះដោយទឹកជំនន់នៅតំបន់ភាគខាងជើង និងឦសាន។
គិតត្រឹមថ្ងៃពុធម្សិលមិញ អាជ្ញាធរថៃបានឱ្យដឹងថា នៅមានប្រជាពលរដ្ឋមិនអាចត្រឡប់ទៅផ្ទះវិញបាន ដោយសារដីភក់បានបិទផ្លូវ ហើយហូរកប់ចូលទៅក្នុងផ្ទះរបស់ពួកគេ។ គ្រួសារប្រមាណ ៥០០ រស់នៅតាមជម្រកផ្សេងៗ ក្រោមការមើលថែរបស់មន្ត្រី និងអ្នកស្ម័គ្រចិត្ត រហូតទាល់តែពួកគេអាចត្រឡប់ទៅផ្ទះសម្បែងដើម្បីរស់នៅជាធម្មតាវិញបានុះ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ