ព័ត៌មានអន្ដរជាតិ
SpaceX របស់ អេឡុន ម៉ាសក៍ រំពឹងវិនិយោគ ១៥ ប៊ីលានដុល្លារនៅវៀតណាម
ក្រុមហ៊ុនអាមេរិក SpaceX ដែលជាក្រុមហ៊ុនផលិតយានអវកាស ផ្ដល់សេវាកម្មបង្ហោះផ្កាយរណប និងទំនាក់ទំនងផ្កាយរណប មានបំណងដាក់ការវិនិយោគប្រមាណ ១៥ ប៊ីលានដុល្លារ នៅក្នុងប្រទេសវៀតណាមនាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃពុធ។

ការបង្ហាញបំណងវិនិយោគនេះ ធ្វើឡើងនៅពេលអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត និងជាប្រធានរដ្ឋវៀតណាម លោក Tô Lâm បានជួបជាមួយលោក Tim Hughes ដែលជាអនុប្រធានជាន់ខ្ពស់សម្រាប់អាជីវកម្មសកល និងកិច្ចការរដ្ឋាភិបាលរបស់ក្រុមហ៊ុន SpaceX កាលពីថ្ងៃពុធ។
ដោយសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករដ៏សំខាន់ក្នុងយុគសម័យថ្មី លោក Lâm បានវាយតំលៃខ្ពស់ចំពោះសំណើវិនិយោគរបស់ក្រុមហ៊ុន SpaceX នៅវៀតណាម ហើយបានសម្តែងក្តីសង្ឃឹមថា វានឹងក្លាយជាជំហានឆ្ពោះទៅមុខ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២។
លោកបន្តថា រដ្ឋាភិបាលវៀតណាមកំពុងថ្លឹងថ្លែងសំណើរវិនិយោគ ដោយស្នើឱ្យក្រុមហ៊ុន SpaceX របស់លោក អេឡុន ម៉ាសក៍ (Elon Musk) សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារ និងដៃគូពាក់ព័ន្ធរបស់វៀតណាម ដើម្បីបំពេញបែបបទវិនិយោគ។

ចំណែកឯ លោក Hughes វិញ បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលរបស់វៀតណាមសម្រាប់ផែនការបំពាក់អ៊ិនធឺណិតផ្កាយរណបរបស់ក្រុមហ៊ុន SpaceX ហើយបានជូនដំណឹងថា ក្រុមហ៊ុនមានគោលបំណងដាក់ការវិនិយោគជាទឹកប្រាក់រហូតដល់ ១៥ ប៊ីលានដុល្លារ ក្នុងប្រទេសនេះនាពេលអនាគត។
គួររំឭកផងដែរថា លោក Hughes ធ្លាប់បានធ្វើទស្សនកិច្ចទៅវៀតណាមកាលពីដើមខែនេះ ដែលកាលនោះលោកបានជួបជាមួយលោកនាយករដ្ឋមន្រ្តី ផាម មិញ ឈិញ ហើយបញ្ជាក់ថា ក្រុមហ៊ុន SpaceX បានត្រៀមខ្លួនក្នុងការវិនិយោគ និងផ្តល់សេវាកម្មអ៊ិនធឺណិតផ្កាយរណប Starlink ក្នុងប្រទេសវៀតណាម រួមទាំងសម្រាប់ការអប់រំ ការបណ្តុះបណ្តាល និងការការពារគ្រោះមហន្តរាយ។
លោក Hughes ក៏បានស្នើផងដែរ ឱ្យវៀតណាមរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណ្ឌចាំបាច់នានា ដើម្បីធានាបានជោគជ័យរបស់គម្រោង និងរួមចំណែកក្នុងការសម្រេចបាននូវការគ្របដណ្តប់អ៊ិនធឺណិត ១០០ ភាគរយ ដល់ប្រជាជនវៀតណាមទូទាំងប្រទេស៕

-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
កីឡា២ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ