សេដ្ឋកិច្ច
ក្រុមហ៊ុនចិនចាប់អារម្មណ៍សិក្សាលទ្ធភាពបង្កើតរោងចក្រ កែច្នៃផលិតផលកសិកម្មនៅកម្ពុជា ដើម្បីនាំចេញ
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ បានទទួលជួបជាមួយគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងយល់ឱកាសវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយសហការជាមួយក្រុមហ៊ុនក្នុងស្រុក Santana Agro Product Co., Ltd.។
គណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន មកពីក្រុមហ៊ុន Sichuan Pan-Asia Investment Co., Ltd. មានមូលដ្ឋាននៅទីក្រុងស៊ីឈួន បានបង្ហាញការចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយផ្ដើមចេញពីការសិក្សាស្វែងយល់ឱកាសវិនិយោគនូវប្រភេទដំណាំសក្តានុពល ឈានដល់ការផ្គត់ផ្គង់កសិផល ឬផលិតផលកសិកម្មកែច្នៃ ទៅទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងវិនិយោគវិស័យកសិកម្ម (ដំណាំដំឡូងមី) នៅប្រទេសឡាវ និងបានបង្កើតសួនឧស្សាហកម្មចំនួនមួយកន្លែងនៅក្នុងប្រទេសឡាវ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសថៃ ឈ្មោះ Pan-asia Investment ដែលវិនិយោគលើការកែច្នៃម្សៅដំឡូងមី។
ជាលទ្ធផលនៃជំនួបនោះ គណៈប្រតិភូបានទទួលយកនូវការណែនាំពីលោក តូច ប៊ុនហួរ ដើម្បីសិក្សាពីលទ្ធភាពការវិនិយោគលើការកែច្នៃស្វាយចន្ទី ម្រេច និងដំឡូងមី ដើម្បីនាំចេញទៅកាន់ទីផ្សារចិន។
ក្រុមហ៊ុនក៏នឹងសិក្សាពីលទ្ធភាពបង្កើតសួនឧស្សាហកម្មនៅតំបន់ជិតផ្លូវរថភ្លើង ព្រមទាំងលទ្ធភាពបង្កើតរោងចក្រផលិតជីនិងថ្នាំកសិកម្មនៅកម្ពុជាផងដែរ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់