Connect with us

ព័ត៌មានអន្ដរជាតិ

​ក្រសួង​ហិរញ្ញវត្ថុថៃ​ ​បន្ត​ដាក់​សម្ពាធ​ឱ្យ​ធនាគារ​កណ្ដាល​កាត់​បន្ថយ​អត្រា​ការប្រាក់ ដើម្បី​ជំរុញ​សេដ្ឋកិច្ច ​

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ​ លោក​ Pichai Chunhavajira កំពុង​​ជំរុញ​​ការ​​ទាម​ទារ​​ឱ្យ​មាន​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ មុន​ពេល​ជួប​ជាមួយ​ធនាគារកណ្ដាល​ថៃ​នៅ​សប្ដាហ៍​ក្រោយ​ ដែល​គោលដៅ​អតិផរណា និង​ការ​ហក់​ឡើង​នៃ​ប្រាក់​បាត​ នឹង​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​ៗសម្រាប់​ការ​ពិភាក្សា​​។ នេះ​បើ​តាម​ការ​​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្ត៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំដ៏​ធំ​នេះ​ នឹង​ធ្វើឡើងក្រោយ​រដ្ឋាភិបាល​ថៃ​បាន​ដាក់​សម្ពាធ​ឱ្យ​ធនាគារ​កណ្ដាល​របស់​ប្រទេស ​កាត់​បន្ថយ​អត្រា​ការប្រាក់​ជា​ច្រើន​លើក​ច្រើន​សារ​ ដើម្បី​ជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងជួបការលំបាកក្នុង​ការ​ស្ទុះ​ងើប​ឡើង​វិញ​​ក្រោយ​វិបត្តិ​កូវីដ១៩​។ ​

លោក Pichai បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅព្រឹត្តិការណ៍​ដាក់​ឱ្យ​ដំណើរ​​ការ​កម្មវិធីផ្តល់សាច់ប្រាក់របស់រដ្ឋាភិបាលដល់ជនក្រីក្រ និងជនពិការ ក្រោម​ដំណាក់កាល​ទី​១​នៃ​ «កាបូបឌីជីថល​» ថា​៖ «វាដល់ពេលដែលត្រូវនិយាយអំពីគោលដៅអតិផរណាហើយ​ ដែលវា​​នឹង​នាំ​ទៅ​រក​ការ​ពិភាក្សា​ពី​​គោលនយោបាយ​អត្រាការប្រាក់​ និង​គោលនយោបាយជំរុញ​សេដ្ឋកិច្ច​របស់រដ្ឋាភិបាល។ ​ទាំងអស់សុទ្ធតែពាក់ព័ន្ធ​គ្នា​»។

​លោក​រដ្ឋ​មន្រ្តី​ដដែល​បាន​និយាយ​ថា​ ​លោក​ចង់ឃើញអតិផរណាក្នុងរង្វង់ ២ ភាគរយ​ ដែលជាគោលដៅធម្មតាក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈ​កំណើនតម្លៃនៅថៃ​​បានធ្លាក់ចុះក្រោម ១ ភាគរយ ក្នុង​អត្រាប្រចាំ​ឆ្នាំ​ អស់​រយៈ​ពេល​ ១៥ ខែនា​ពេល​កន្លង​មក​ ដែល​នេះ​បង្ហាញ​ពី​តម្រូវ​ការ​ខ្សោយ​។​ លោក​បន្ត​ថា​ អត្រាការ​ប្រាក់​ខ្ពស់​ គឺ​ប្រឆាំង​នឹង​កម្មវិធី​ជំរុញ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ធនាគារ​កណ្ដាល​ថៃ​ ដែល​ប្រឆាំង​នឹង​គោលនយោបាយ​កាបូប​ឌីជីថល​របស់​រដ្ឋាភិបាល​នា​ពេល​កន្លង​មក​ នៅ​តែ​​ជំទាស់​នឹង​ការ​ទាម​ទារ​ឱ្យ​កាត់​បន្ថយ​អត្រាការប្រាក់ ដោយ​ថា​ ថៃ​មិន​ចាប់​បាច់​ដើរ​តាម​លំនាំ​បន្ថយ​ការ​ប្រាក់​របស់​ធនាគារ​កណ្ដាល​សហព័ន្ធ​អាមេរិក​នោះ​ទេ​​។ ​

កាល​ពី​ខែសីហា ធនាគារកណ្តាលបានរក្សាអត្រាការប្រាក់សំខាន់ៗនៅត្រឹម ២,៥០ ភាគរយ​ ដោយ​និយាយ​ថា​ អត្រានេះ​​គឺ​ «អព្យាក្រឹត» និងមិនខ្ពស់​ ដោយ​តាម​ស្តង់ដារពិភពលោក។ ការវាយតម្លៃ​លើ​គោលនយោបាយ​អត្រា​ការ​ប្រាក់​បន្ទាប់​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៦ ខែ​ តុលា​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៥ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម