Connect with us

សេដ្ឋកិច្ច

សមាគមក្នុងស្រុកចំនួន ៣ ចុះ MOU ជាមួយភាគីចិន ដើម្បីសម្រួលការនាំចូលផលិតផលកសិកម្ម

បានផុស

នៅ

សមាគមចំនួន ៣ រួមមាន សមាគមស្វាយចន្ទីកម្ពុជា សមាគមត្រចៀកកាំខ្មែរ និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះអនុស្សារណៈយោគយល់ជាមួយរដ្ឋបាលគយចិន នៅខេត្តគ័ងហ្ស៊ី ទីក្រុង ណាននីង ប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះអនុស្សារណៈនេះក្នុងគោលដៅសម្រួលការនាំចូលផលិតផលកសិកម្មមួយចំនួនចូលក្នុងខេត្តគ័ងស៊ីដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣។ កន្លងមកការនាំចូលកសិផលស្រស់ពីប្រទេសកម្ពុជា ចាំបាច់ត្រូវមានការអនុញ្ញាតឱ្យមានការត្រួតពិនិត្យពីរដ្ឋបាលគយចិនទើបអាចនាំចូលបាន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីថា ការត្រួតពិនិត្យកន្លងមកមានភាពស៊ាំញាំ ស្មុគ្រស្មាញ ដែលធ្វើឱ្យកសិផលមួយចំនួនត្រូវបង្ខំឆ្លងកាត់ប្រទេសទី៣ ទើបអាចនាំចូលចិនបាន។

លោកប្រាប់ថា ស្មារតីអនុស្សារណៈនេះគឺដើម្បីកាត់បន្ថយរបាំងមួយចំនួនដែលនាំឱ្យរាំងស្ទះដល់ដំណើរការនាំចូលកសិផល ចូលក្នុងខេត្តគ័ងហ្ស៊ីដែលមានប្រជាជនជាង៥០លាននាក់។

កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនិងលក្ខខណ្ឌទ្វេរភាគីពិសេស ក្នុងការនាំចូលផលិផលកម្ពុជា ចូលទៅប្រទេសចិនជាទូទៅរួចហើយ ប៉ុន្តែអនុស្សារណៈនេះ ជាចំនុចបំពេញបន្ថែមរវាងវិស័យឯកជនកម្ពុជានិងរដ្ឋបាលគយក្នុងខេត្តគ័ងហ្ស៊ី។

សូមជំរាបផងដែរថា អនុស្សរណៈនេះមានចំនុចវិជ្ជមាន២ ទី១ លំហូរកសិផលកម្ពុជាចូលមកផ្ទាល់ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្តគ័ងស្ស៊ី និងផលិតនាំចូលទីផ្សារនានាក្នុងប្រទេសចិនដោយរួចលក្ខខណ្ឌមួយចំនួនរបស់គយចិន។

ទី២ អាចជាប្រទីបចង្អុលផ្លូវដល់វិនិយោគនានាក្នុងខេត្តនេះ ដើម្បីបោះទុនទៅសាងសង់រោងចក្រកែច្នៃកសិផលក្នុងតំបន់សេដ្ឋកិច្ចពិសេសនានាដែលមានស្រាប់ក្នុងប្រទេសកម្ពុជា ដើម្បីនាំចូលមកចិនដោយមិនជាប់លក្ខខណ្ឌ និងកាតព្វកិច្ចនានារបស់រដ្ឋបាលគយនៅក្នុងខេត្តគ័ងហ្ស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម