ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីទទួលកម្ចី ៥០០ លានដុល្លារ ពី ADB ដើម្បីផ្លាស់ប្ដូរថាមពល ឆ្ពោះទៅរកគោលដៅអាកាសធាតុ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីសប្ដាហ៍មុន បានប្រកាសពីការផ្ដល់ប្រាក់ប្រមាណ ៥០០ លានដុល្លារ ជាកម្ចីដល់ឥណ្ឌូណេស៊ី ដែលពឹងផ្អែកលើខ្លាំងលើប្រភពថាមពលពីធ្យូងថ្ម សម្រាប់កិច្ចប្រឹងប្រែងផ្លាស់ប្ដូរទៅរកថាមពលស្អាត ក្នុងជំហានឆ្ពោះទៅគោលដៅអាកាសធាតុរបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

យោងតាម ADB ប្រាក់កម្ចីនោះនឹងគាំទ្រដល់វិធានការគោលនយោបាយផ្សេងៗសម្រាប់ឥណ្ឌូណេស៊ី ក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ដើម្បីសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូនត្រឹមឆ្នាំ ២០៥០។ វាក៏នឹងផ្តោតលើការបង្កើតគោលនយោបាយដ៏រឹងមាំ និងក្របខណ្ឌបទប្បញ្ញត្តិសម្រាប់ការផ្លាស់ប្តូរថាមពល រួមទាំងការបង្កើតផែនការវិនិយោគ និងគោលនយោបាយទូលំទូលាយ (CIPP) ផងដែរ។
ឯកសារ CIPP បង្ហាញព័ត៌មានលម្អិតទាក់ទងនឹងភាពជាដៃគូសម្រាប់តែការផ្លាស់ប្តូរថាមពល (JETP) ដែលជាកញ្ចប់ថវិកាសម្រាប់អាកាសធាតុចំនួន ២០ ប៊ីលានដុល្លារ ដែលមានបំណងជួយឥណ្ឌូណេស៊ី កាត់បន្ថយធ្យូងថ្ម។ ពាក់កណ្តាលនៃមូលនិធិ បានមកពីប្រាក់សាធារណៈរបស់បណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដូចជាសហរដ្ឋអាមេរិក ជប៉ុន និងបារាំង ជាដើម។

នាយក ADB ប្រចាំប្រទេសឥណ្ឌូណេស៊ី លោក Jiro Tominaga បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «កម្មវិធីកម្ចីផ្អែកលើគោលនយោបាយនេះ គាំទ្រដល់ការអភិវឌ្ឍន៍គោលនយោបាយជាមូលដ្ឋាន និងកិច្ចសហការរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីកំណត់ និងដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរបស់វិស័យ ក្នុងបំណងពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលស្អាត និងប្រកបនិរន្តរភាព»។
ការប្រកាសប្រាក់កម្ចីនេះ ធ្វើឡើងក្រោយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានអំពាវនាវឱ្យមានការផ្តល់ហិរញ្ញប្បទានដែលអាចប្រើបាន ដើម្បីផ្តល់មូលនិធិដល់ការផ្លាស់ប្តូរថាមពល ពេលទីក្រុងហ្សាការតាធ្វើជាម្ចាស់ផ្ទះនៃវេទិកានិរន្តរភាពឥណ្ឌូណេស៊ី-អន្តរជាតិ។
ជាច្រើនឆ្នាំកន្លងមកនេះ ADB បាននិងកំពុងផ្តល់ប្រាក់កម្ចី និងផ្តល់ការសន្យាផ្សេងៗដល់ប្រទេសឥណ្ឌូណេស៊ី។ ADB បានរាយការណ៍ថា ខ្លួនបានសន្យាផ្តល់ប្រាក់កម្ចី ជំនួយ និងជំនួយផ្នែកបច្ចេកទេសផ្នែកសាធារណៈចំនួន ៨៣៦ ដែលមានតម្លៃសរុប ៤៦,៣ ប៊ីលានដុល្លារ ដល់ឥណ្ឌូណេស៊ី ត្រឹមបំណាច់ឆ្នាំ ២០២៣>

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?