Connect with us

សេដ្ឋកិច្ច

តម្លៃហាងឆេងមាស​ បន្តបំបែកកំណត់ត្រាថ្មី សឹងតែរាល់ថ្ងៃ

បានផុស

នៅ

អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានអះអាងថា តម្លៃហាងឆេងមាសបានបន្តហក់ឡើងបំបែកកំណត់ត្រាថ្មីសឹងតែរាល់ថ្ងៃ នៅក្នុងសប្ដាហ៍នេះ ដោយសារតែកត្តាភូមិសាស្ត្រនយោបាយ ស្ថានភាពសេដ្ឋកិច្ច និងការកាត់បន្ថយ​អត្រាការ​ប្រាក់នៅអាមេរិក​​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities​ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤នេះថា តម្លៃហាងឆេងមាសបានហក់ឡើងខ្ពស់ ដោយសារសន្ទស្សន៍​លុយដុល្លារ​អាមេរិក​​ធ្លាក់ចុះ ធ្វើឱ្យតម្លៃហាងឆេងមាសហក់ឡើង។

អ្នកជំនាញរូបនេះ បញ្ជាក់ថា កត្តាមួយទៀត អត្រាការប្រាក់របស់សហរដ្ឋអាមេរិក ធំជាងគេ ដែល​ធ្វើឱ្យលុយដុល្លាររបស់អាមេរិកធ្លាក់ចុះ ដែលធ្វើឱ្យទំនុកចិត្តអ្នកវិនិយោគលែងកាន់​លុយ​ដុល្លារ ទៅវិនិយោគលើភាគហ៊ុនផ្សេងៗ។

លោក ឡុង សំណាង បញ្ជាក់ថា៖ «ខ្ញុំគិតថា នៅក្នុងឆ្នាំ ២០២៤ តម្លៃមាស​នៅតែ​បន្ត​កើនឡើង​រហូត ដោយសារតែភូមិ​សាស្ត្រនយោបាយ ដោយសារស្ថានភាព​សេដ្ឋកិច្ច ដោយ​សារ​អត្រា​ការ​ប្រាក់ រួមចំណែកការបោះឆ្នោតនៅអាមេរិកផង»។

នៅយប់ថ្ងៃទី ២៥ ខែកញ្ញា តម្លៃហាងឆេងមាសបានឡើងដល់ ២៦៧០ ដុល្លារក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ២១៦ ដុល្លារក្នុងមួយតម្លឹង។

សម្រាប់ហាងឆេងក្នុងស្រុក នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ ហាងលក់មាស ដារ៉ា-ជាងរ៉ា លក់ចេញ ៣១៨ ដុល្លារក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម