Connect with us

ព័ត៌មានជាតិ

កម្ពុជា ADB និង CDRI​ ចាប់ផ្តើមបើកកិច្ចពិភ្សា​ក្នុងការសិក្សាស្រាវជ្រាវលើគម្រោង​អភិវឌ្ឍន៍នានាដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

បានផុស

នៅ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​  និង វិទ្យាស្ថានបណ្តុះបណ្តាល  និង ស្រាវជ្រាវ​ដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) ដែលជាស្ថាប័នសិក្សាស្រាវជ្រាវនាំមុខមួយ សហការគ្នាចាប់ផ្តើមដំណើរការ​កិច្ច​ពិភាក្សាជាលើក​ដំបូងនៃលើគម្រោងនានាដែលគាំទ្រដោយ ADB ដើម្បីជារបៀបវារៈក្នុងការចូលរួម​អភិវឌ្ឍន៍​កម្ពុជា។

ADB គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់កម្ពុជា ដោយផ្តល់ប្រាក់កម្ចីប្រចាំ​ឆ្នាំជា​មធ្យមប្រមាណ ៣៦០ លានដុល្លារពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។ ការគាំទ្រចម្បងរបស់ ADB ដែល​ស្រប​​ទៅនឹងយុទ្ធសាស្ត្រជាតិ ផ្តោតលើវិស័យ​ កសិកម្ម ធនធានធម្មជាតិនិងការអភិវឌ្ឍជនបទ អប់រំ​ ថាមពល ហិរញ្ញវត្ថុ សុខាភិបាល ឧស្សាហកម្មនិងពាណិជ្ជកម្ម គ្រប់គ្រងសាធារណៈ ដឹកជញ្ជូន ព្រមទាំង​ហេដ្ឋា​រចនាសម្ព័ន្ធទីក្រុង និងសេវាកម្មផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ថា ​យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំរបស់ ADB ​ ដែលទើបដាក់ដំណើរការនាពេលថ្មីៗនេះ សំដៅ​ពង្រឹងភាពជា​ដៃគូ​ជាមួយកម្ពុជា ដើម្បីវិបុលភាព និងពលរដ្ឋកម្ពុជា ព្រមទាំងភពផែនដី។

លោកស្រីថា ADB បានដាក់ចេញនូវ​ផែនការ​សកម្មភាពជាក់លាក់ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យឯកជន និង ពង្រឹងភាពធន់នឹងអាកាសធាតុ។

«កិច្ចពិភាក្សាដែលធ្វើឡើងទាំងនេះ គឺជាវេទិកាដ៏សំខាន់មួយដើម្បីប្រមូលផ្តុំទស្សនៈស៊ីជម្រៅ ជំរុញ​កិច្ចសហការ និងទទួលបានការគាំទ្រពីភាគីពាក់ព័ន្ធនានារួមមាន​ ស្ថាប័នអប់រំនិងសិក្សាស្រាវជ្រាវ ជើង​ឯក​ពីវិស័យ ឯកជន អ្នកដឹកនាំថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ យើង​សង្ឃឹម​ថា​នឹងអាច​អនុវត្ត​ផែន​ការរបស់យើង​រួម​គ្នា​ដើម្បី​សម្រេចបានលទ្ធផល​ជាក់​ស្តែង​សម្រាប់​ប្រទេស​និង​ប្រជាជន​កម្ពុជា»។ នេះបើយោងតាម​លោកស្រី Jyotsana Varma។

បើតាម ADB បរិយាប័ន្នការឆ្លើយតបជាយុទ្ធសាស្ត្ររបស់ខ្លួនទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន និងទស្សនៈ ស៊ីជម្រៅ​របស់​វិស័យឯកជនអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ​​ ដើម្បីពន្លឿនសន្ទុះនៃកំណើន ក្នុងប៉ុន្មានឆ្នាំ​ខាងមុខនេះ។ ​

​ADB​ ក៏បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ ២០២៤។

យោងតាមនេះបើយោងតាមទស្សនវិស័យសអភិវឌ្ឍន៍អាស៊ី​(ADO) បានចេញផ្សាយនៅថ្ងៃទី២៥នេះ ក៏បានកាត់បន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,0% មក ០,៥% សម្រាប់ឆ្នាំ ២០២៤។ ជាមួយគ្នានេះដែរ ADB ក៏បានព្យាករណ៍ថា សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៦,0% សម្រាប់ឆ្នាំ ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម