ព័ត៌មានអន្ដរជាតិ
ចិនពិចារណាចាក់បញ្ជូលមូលធនជាង ១៤០ ប៊ីលានដុល្លារ ទៅកាន់ធនាគារធំៗ ដើម្បីជំរុញសេដ្ឋកិច្ច
ប្រទេសចិនកំពុងពិចារណាលើការចាក់បញ្ជូលនូវមូលធនរហូតដល់ ១ ទ្រីលានយន់ (១៤២ ប៊ីលានដុល្លារ) ទៅក្នុងធនាគាររដ្ឋធំៗ ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេក្នុងការទ្រទ្រង់សេដ្ឋកិច្ចដែលកំពុងជួបការលំបាក។ នេះបើតាមការចុះផ្សាយនាថ្ងៃព្រហស្បតិ៍នេះរបស់សារព័ត៌មាន Bloomberg ដែលស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះ។
ប្រភពបានបន្តថា ការផ្តល់មូលធននេះនឹងបានមកជាចម្បងពីការចេញមូលបត្របំណុលរដ្ឋពិសេសថ្មី ខណៈព័ត៌មានលម្អិតមិនទាន់ត្រូវបានបញ្ចប់សេចក្ដីនៅឡើយទេ ហើយអាចនឹងផ្លាស់ប្តូរ។
ប្រសិនបើការណ៍នេះកើតឡើង នោះវានឹងក្លាយជាវិធានការជាលើកដំបូង រាប់ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ ២០០៨ ដែលទីក្រុងប៉េកាំងបានបញ្ចូលដើមទុនទៅក្នុងធនាគារធំៗរបស់ខ្លួន។
ប្រភពថា ចិនកំពុងប្រញាប់ប្រញាល់ក្នុងការបន្ថែមមូលធនទៅក្នុងធនាគាររបស់ពួកគេ ក្រោយចេញគោលនយោបាយកាត់បន្ថយអត្រាការប្រាក់ផ្សេងៗដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ទោះបីជាធនាគារធំៗទាំង៦ មានកម្រិតមូលធលលើសពីតម្រូវការរបស់ខ្លួនក៏ដោយ។
យ៉ាងណាមិញ ដោយជាប់ឈ្មោះក្នុងការជួញជំរុញសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារផ្តល់ប្រាក់កម្ចីផ្សេងៗដូចជា Industrial & Commercial Bank of China និង Bank of China បច្ចុប្បន្ន កំពុងប្រឈមមុខនឹងប្រាក់ចំណេញធ្លាក់ចុះ ខណៈបំណុលពិបាកទារកើនឡើង។
អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ការចាក់បញ្ជូលមូលធនទៅក្នុងធនាគារនាពេលនេះ គឺជាវិធីសាស្រ្តជំរុញសេដ្ឋកិច្ចមួយបែបទៀត ដែលជាការជំរុញសារពើពន្ធ និងអាចធ្វើឱ្យធនាគារមានស្ថិរភាព ខណៈតម្លៃអចលនទ្រព្យបន្តធ្លាក់ចុះ។ វានឹងធានាថា សមត្ថភាពផ្ដល់ប្រាក់កម្ចីរបស់ធនាគារ នឹងមិនរងផលប៉ះពាល់ឡើយ។
ធនាគារធំៗរបស់ចិន បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីនិយតករ ដើម្បីពង្រឹងសេដ្ឋកិច្ចដែលកំពុងជួបការលំបាក ដោយបន្ថយអត្រាការប្រាក់សម្រាប់អ្នកខ្ចីដែលមានហានិភ័យ រាប់តាំងពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងម្ចាស់ផ្ទះផ្សេងៗ៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?