សេដ្ឋកិច្ច
កម្ពុជាចុះ MOU សម្រួលការនាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិន
អគ្គនាយកដ្ឋានគយចិនគ្រោងសម្រេចអនុញ្ញាតឱ្យកម្ពុជានាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សាររបស់ខ្លួននៅចុងឆ្នាំ ២០២៤ ឆាប់ៗខាងមុខនេះ ដែលជាការបើកផ្លូវថ្មីមួយទៀតសម្រាប់ផលិតផលរបស់កម្ពុជា បន្ទាប់ពីប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់មួយនេះបានអនុញ្ញាតនាំចូលនូវផលិផលកសិកម្មមួយចំនួនរួចទៅហើយ។

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា អគ្គនាយកដ្ឋានគយចិននឹងសម្រេចអនុញ្ញាតឱ្យកម្ពុជានាំចេញសំបុកត្រចៀកកាំដោយផ្ទាល់ទៅទីផ្សារចិននៅពេលឆាប់ៗខាងមុខនេះ។
លោក ស៊ុយ កុកធាន៖ «ឥឡូវចិនមិនទាន់អនុញ្ញាតឱ្យនាំចូលសំបុកត្រចៀកកាំពីកម្ពុជាជាផ្លូវការនៅឡើយទេ ប៉ុន្តែសមាគមបានចុះអនុស្សារណៈយោគយល់ជាមួយរដ្ឋបាលគយចិន នៅខេត្តគ័ងហ្ស៊ី ដើម្បីសម្របសម្រួលការនាំចេញសំបុកត្រចៀកកាំ»។

លោក ស៊ុយ កុកធាន សង្ឃឹមថា ការនាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិន នឹងឈានដល់កិច្ចព្រមព្រៀងចុងក្រោយ នៅដំណាច់ឆ្នាំ ២០២៤។
បើតាមលោក ស៊ុយ កុកធាន សម្រាប់តម្លៃសំបុកត្រចៀកកាំ ដែលប្រមូលទិញមិនទាន់ដឹងថា ប៉ុន្មាននោះទេ ប៉ុន្តែលោកបញ្ជាក់ថា តម្លៃសំបុកត្រចៀកកាំនៅទីផ្សារចិនដែលកែច្នៃហើយ មានតម្លៃខ្ពស់ ចាប់ពី ១៧០០ ដុល្លារ ដល់ជាង ២០០០ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម។

ផលិតកម្មសំបុកត្រចៀកកាំនៅកម្ពុជា ភាគច្រើនផលិតនៅខេត្តជាប់មាត់សមុទ្រ ដូចជា ខេត្តកំពត ខេត្តកោះកុង ប៉ុន្តែសក្ដានុពលសម្រាប់ការវិនិយោគបន្ត បច្ចុប្បន្ន បានប្ដូរមកខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងព្រះវិហារវិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាងសង់ច្រើនលើសលប់។
តាមការប៉ាន់ស្មានកម្ពុជាផលិតបានសំបុកត្រចៀកកាំប្រមាណ ១០០ តោន ក្នុងមួយឆ្នាំ ដែលផលិតផលទាំងនេះ ត្រូវបានកែច្នៃក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាង ដែលមានអាជ្ញាបណ្ណនាំចេញទៅចិន។
សូមជំរាបផងដែរថា សមាគមត្រចៀកកាំខ្មែរ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះអនុស្សារណៈយោគយល់ជាមួយរដ្ឋបាលគយចិន នៅខេត្តគ័ងហ្ស៊ី ទីក្រុង ណាននីង ប្រទេសចិន ក្នុងគោលដៅសម្រួលការនាំចូលផលិតផលសំបុកត្រចៀកកាំទៅទីផ្សារចិន៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម